ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចថាលោក ហ៊ុន ជា ចូលផ្ទះទៅនៅជាមួយប្រពន្ធកូនវិញហើយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុករបស់សម្ដេចថា ពេលនេះលោក ហ៊ុន ជា នឹងវិលត្រលប់ទៅនឹងជាមួយភរិយា និងកូនៗវិញហើយ បន្ទាប់ពីមានការសម្របសម្រួលពីលោក នេត សាវឿន។

សម្ដេចតេជោសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា៖ «ល្ងាចនេះប្រើពេល២ម៉ោងដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។ចូលឆ្នាំសកលមិនបានសម្រាកព្រោះមានកម្មវិធីការងារ។ ជាមួយនឹងការវាយបានល្អក៏បានទទួលព័ត៌មានពី នេត សាវឿន ដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយានិងកូនៗវិញខ្ញុំកាន់តែសប្បាយចិត្តដោយឃើញក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហាគ្រួសារបានយ៉ាងល្អ»។

គួរឱ្យដឹងផងដែរថាកាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការខឹងសម្បាជាមួយនឹងលោក ហ៊ុន ជា បន្ទាប់ពីសម្ដេចបានឃើញលោក ហ៊ុន ជា បង្ហោះរូបជាមួយមនុស្សស្រីម្នាក់ដែលមិនមែនជាប្រពន្ធខ្លួន។ សម្ដេចតេជោថាការដែលលោក ហ៊ុន ជា មានស្រីកំណាន់បញ្ឈឺប្រពន្ធវាជារឿងគ្រួសារផ្ទាល់របស់លោក ហ៊ុន ជា តែសម្ដេចទ្រាំមិនឈឺឆ្អាលមិនបានព្រោះអាចនាំឱ្យខូចឈ្មោះត្រកូល «ហ៊ុន»។

សម្ដេចបានបញ្ជាឱ្យលោក នេត សាវឿន ដែលជាមារបស់លោក ហ៊ុន ជា ឱ្យហៅលោក ហ៊ុន ជា មកដោះស្រាយឱ្យបានឆាប់ផងដែរ។

គួរឱ្យដឹងផងដែរថាលោក ហ៊ុន ជា គឺជាកូនប្រុសរបស់លោក ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក