ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរទុកពេល ៣០ថ្ងៃឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្តាលដែលប្រើប្រាស់ទូកឱប ត្រូវផ្លាស់មកប្រើទូកដែកវិញ

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឱ្យគ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱបដើម្បីចម្លង ហើយត្រូវប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង។

រដ្ឋបាលខេត្តកណ្តាលបានប្រាប់ឱ្យអាជីវកម្មកំពង់ចម្លង ដែលកំពុងប្រើប្រាស់ទូកឱប ត្រូវផ្លាស់ប្តូរមកប្រើប្រាស់ទូកដែក ដែលមានទំហំ និងត្រូវខ្នាតវិញក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងតទៅ។ រដ្ឋបាលខេត្តបានបញ្ជាក់ថាក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។

លោកអភិបាលខេត្តកណ្តាលបានណែនាំឱ្យម្ចាស់អាជីវកម្មចម្លងទូកត្រូវមានប្រជាការពារម្នាក់ប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ។ ជាមួយគ្នានេះត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឲ្យយល់ដឹងនៅពេលធ្វើដំណើរឆ្លង និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកដូចជា ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពួរ អាវពោង និងកំណល់។

ទន្ទឹមនេះ អ្នកបើកបរទូកចម្លង ក៏ត្រូវមានប័ណ្ណបើកបរទូក និងត្រូវរៀបចំផ្លូវឡើង ចុះ និងផែឲ្យបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស។ លោក គង់ សោភ័ណ្ឌ បានសង្កេតឃើញថា ម្ចាស់អាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្តាលទាំងអស់ មិនទាន់អនុវត្តតាមលក្ខណៈបច្ចេកទេសទូកចម្លងពេញលេញនៅឡើយទេ។

ដោយសារតែមិនចង់ឃើញឧបទ្ទវហេតុលិចទូកដចម្លង ដូចនឹងករណីលិចទូកចម្លងនៅកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបង្កឱ្យបាត់បង់អាយុជីវិតសិស្សសាលាចំនួន ១២នាក់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកក៏បានណែនាំឱ្យស្នើដល់គ្រប់ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ត្រូវចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក