ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អង្គការរូមធូរីដកម្ពុជាចែកសម្ភារៈសិក្សា និងកង់ដល់សិស្សមានជីវភាពខ្វះខាតនៅសាលារៀនចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អង្គការរូមធូរីដប្រចាំកម្ពុជា បានចែកកញ្ចប់សម្ភារៈសិក្សា និងកង់ ដល់កុមារី ដែលខ្វះខាតសម្ភារៈសិក្សា នៅស្រុកចំនួន២ ដោយជួយសម្រួលជាមធ្យោយបាយធ្វើដំណើរទៅសិក្សា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសលើគ្រប់វិស័យដោយផ្តោត សំខាន់លើការបណ្ដុះធនធានមនុស្ស ដែលជាកម្លាំងចលករ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

នាយកកម្មវិធីអំណាននៃអង្គការរូមធូរីដប្រចាំប្រទេសកម្ពុជា លោក ហោ សុខៈ បានលើកឡើងថា គោលបំណងនៃការចែកកញ្ចប់សម្ភារៈសិក្សា និងកង់នោះ គឺដើម្បីជួយសម្រួលអាណាព្យាបាលសម្រាប់ការចំណាយលើការសិក្សា និងដើម្បីបង្កើនលទ្ធភាពឱ្យសិស្សានុសិស្ស មានឱកាសបន្ដការសិក្សា ដើម្បីអភិវឌ្ឍខ្លួនជាធនធានដល់សំខាន់សម្រាប់សង្គមកម្ពុជា ពិសេសផ្តោតចំពោះសិស្សដែលមានជីវភាពខ្វះខាត។

អង្គការរូមធូរីដ បានផ្ដល់ជូនសិស្សានុសិស្ស ខ្វះខាតនៅវិទ្យាល័យ ភ្នំធំ ស្រុកមង្គលបូរី នូវកញ្ចប់សម្ភារៈសិក្សា ចំនួន ១៤៧កញ្ចប់ និងកង់ចំនួន ១២៥កង់ និងវិទ្យាល័យឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ទទួលបាននូវកញ្ចប់សម្ភារៈសិក្សា ចំនួន ៦៨កញ្ចប់ និងកង់ចំនួន ៣២កង់។

លោក ហោ សុខៈ បានឱ្យដឹងថា អង្គការរូមធូរីនផ្តោតសំខាន់ទៅសកម្មភាពចម្បងធំៗដូចជា ការបណ្ដុះបណ្ដាលបំណិនជីវិត ការអប់រំណែនាំ ការគាំទ្រសម្ភារៈ និងការចូលពីសហគមន៍ ជាពិសេសដល់កុមារីឱ្យមានទំនុកចិត្ត មានជំនាញ មានភាពក្លាហាន ចេះគ្រប់គ្រងខ្លួនឯង ចេះដោះស្រាយបញ្ហា និងចេះរៀបចំគោលដៅអនាគត នៃជីវិតការសិក្សាទទួលបានជោជ័យ។

នាយកកម្មវិធីអំណានរូបនេះបានបន្ថែមឱ្យដឹងថា សព្វថ្ងៃអង្គការរូមធូរីដបាននឹងកំពុងអនុវត្តកម្មវិធីចំនួន២ គឺកម្មវិធីអំណាន និងកម្មវិធីអប់រំកុមារី ក្នុងគោលបំណងដើម្បីពង្រឹងបំណិនអាន និងសរសេរ បណុះទម្លាប់អានសម្រាប់កុមានៅបឋមសិក្សា។

គួរឱ្យដឹងដែរ សព្វថ្ងៃអង្គការរូមធូរីដបាន អនុវត្តកម្មវិធីអំណាន និង អប់រំកុមារីនេះ ក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមតាំងពីឆ្នាំ២០១៦ ហើយបច្ចុប្បន្ននេះបានងនុវត្តនៅក្នុងសាលាបឋមសិក្សាចំនួន ៩៥ សាលាដែលស្ថិតនៅក្នុងក្រុងស្រុក ចំនួន ៦ រួមមាន ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក