ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្នុងឆ្នាំ២០២២ មនុស្សជាង១៧០០នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ តាមរយៈរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឆ្នាំ២០២២ កម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២ ៩៨០លើក ដែលបណ្តាលឱ្យមនុស្សចំនួន ១ ៧០៩នាក់ បានបាត់បង់ជីវិត និងរងរបួសចំនួន ៤ ០២៦នាក់ ក្នុងនោះ ២ ៥៧៩នាក់ បានរងរបួសធ្ងន់។

តួលេខគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ គឺថយចុះ ដែលឆ្នាំ២០២១ កើតឡើងចំនួន ២ ៦៧០លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ១ ៤៩៧នាក់ និងរបួសចំនួន ៣ ៦១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ២ ២៤៦នាក់។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិគ្នា មិនប្រកាន់ស្តាំ វ៉ាជែងគ្នា បត់អត់មានការប្រុងប្រយ័ត្ន បើកបរទាំងស្រវឹង និងងងុយគេង និងកត្តាយានយន្ត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្កផលវិបាកជាច្រើនដល់សង្គមនិងប្រជាពលរដ្ឋ និងបានបង្កផលប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះសម្តេចក្រឡាហោម ក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដី និងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក