ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Gianluigi Donnarumma ជាប់ជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ UEFA EURO 2020

អង់គ្លេស៖ អ្នកចាំទីរបស់ក្រុមជម្រើសជាតិអ៉ីតាលី Gianluigi Donnarumma ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro ២០២០ បន្ទាប់ពីអ្នកចាំទីវ័យក្មេងរូបនេះ បានជួយសង្គ្រោះបាល់កាត់សេចក្តី ១១ម៉ែត្រ ២គ្រាប់របស់អង់គ្លេស និងជួយឱ្យអ៉ីតាលីគ្រងជើងឯកបាល់ទាត់ទ្វីបអឺរ៉ុបជាលើកទី២ ក្រោយខកខានឈ្នះពាននេះតាំងពីឆ្នាំ១៩៦៨។

Donnarumma ដែលបានសង្គ្រោះបាល់ ១១ម៉ែត្ររបស់កីឡាករ Jadon Sancho និង Bukayo Saka ក៏បានរួមចំណែកយ៉ាងច្រើនលើសលុបក្នុងព្រឹត្តិការណ៍ EURO 2020 នេះជាមួយក្រុមអ៉ីតាលីផងដែរ ដោយបានរក្សាសំណាញ់ទីមិនឱ្យគូប្រកួតស៊ុតចូល​ (Clean Sheet) ក្នុងព្រឹត្តិការណ៍ EURO 2020 នេះចំនួន ៣ប្រកួតផងដែរ។

គួរបញ្ជាក់ថា Donnarumma​ មិនមែនជាអ្នកចាំទីដំបូងដែលឈ្នះពានកីឡាករល្អប្រចាំព្រឹត្តិការណ៍ EURO នោះឡើយ ពោលគឺអ្នកចាំទីដែលឈ្នះពាននេះដំបូងបង្អស់គឺលោក Peter Schmeichel នៅឆ្នាំ១៩៩២។

សម្រាប់ពានសំខាន់ៗផ្សេងទៀតរួមមាន កីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍នេះបានទៅលើ Pedri របស់ជម្រើសជាតិអេស្ប៉ាញ និងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតប្រចាំព្រឹត្តិការណ៍នេះគឺកីឡាករ Cristiano Ronaldo ដែលមានគ្រាប់បាល់ ៥គ្រាប់ដូចគ្នាទៅនឹងខ្សែប្រយុទ្ធ Patick Schick របស់សាធារណរដ្ឋឆេកដែរ ប៉ុន្តែ Ronaldo មានប្រៀបជាងត្បិតមានកំណត់ត្រាបញ្ជូនគ្រាប់បាល់ស៊ុតបញ្ចូលទីមួយគ្រាប់ ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិអាល្លឺម៉ង់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក