ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរចាប់ផ្តើមរុះរើអគារកាស៊ីណូដែលឆេះនៅក្រុងប៉ោយប៉ែតដោយរកឃើញកេសដែកចំនួន៧

បន្ទាយមានជ័យ៖ អគារកាស៊ីណូ ហ្គ្រេន ដាយមិន ដែលត្រូវអគ្គិភ័យលេបត្របាក់កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួសនោះ ត្រូវបានអាជ្ញាធរចាប់ផ្តើមរុះរើចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសម្របសម្រួលការរុះរើអគារកាស៊ីណូ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការរុះរើសំណង់អគារដែលឆាបឆេះនោះ អាជ្ញាធរបានរកឃើញកេសដែកចំនួន៧ ដែលទំនងជាកេសដែកដាក់លុយ។

បើតាមលោក ង៉ោ ម៉េងជ្រួន ការរុះរើសំណង់អគារនោះគឺដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់ពលរដ្ឋដែលចេញចូល និងដឹកទំនិញតាមច្រកព្រំដែនប៉ោយប៉ែត ខណៈអាជ្ញាធរបានផ្អាកជាបណ្តោះអាសន្ននូវច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត។

សូមរំលឹកថា ឧទ្ទវហេតុឆេះកាស៊ីណូ ហ្គ្រេនដាយមិន នេះបានបណ្តាលឱ្យឆេះអគារចំនួន៣ ខូចខាតទាំងស្រុង មនុស្សចំនួន ២៦នាក់បានឆេះស្លាប់ និងស្លាប់ដោយសារតែលោតពីលើអគារចំនួនជិត ២០ជាន់ និងរងរបួសចំនួនជិត ៦០នាក់។ ចំពោះទំហំខូចខាតអគារទាំង៣នោះ អាជ្ញាធរមិនទាន់អាចកំណត់ និងវាយតម្លៃបាននៅឡើយទេ។

ក្នុងចំណោមអ្នកស្លាប់ទាំង២៦នាក់នោះ គឺមានជនជាតិថៃចំនួន ១៧នាក់ នេប៉ាល់ ១នាក់ ម៉ាឡេស៊ី ១នាក់ សង្ស័យជាជនជាតិចិន ១នាក់ និងមិនស្គាល់អត្តសញ្ញាណចំនួន ៦នាក់ទៀតដោយសារឆេះខ្លោចសល់តែឆ្អឹង (មិនមែនជាជនជាតិខ្មែរ)។ បើតាមលោកអភិបាលរងខេត្ត សពដែលមិនស្គាល់អត្តសញ្ញាណទាំង ៦នាក់នោះត្រូវបានអាជ្ញាធរបញ្ជូនទៅត្រួតពិនិត្យ DNA ដើម្បីរកអត្តសញ្ញាណពិតប្រាកដ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក