ភ្នំពេញ៖ នៅថ្ងៃទី៣ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១២នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មករា ២០២៣។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦០០នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៤៩១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧៧៧ករណី(ជាប្រភេទអូមីក្រុង) ៕