លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ហេតុការណ៍បាញ់ប្រហារក្នុងពន្ធនាគារម៉ិចស៊ិចកូ នាំឱ្យមនុស្សស្លាប់កើនដល់ ១៩នាក់

ម៉ិចស៊ិចកូ៖ មានហេតុការណ៍បាញ់ប្រហារមួយដោយខ្មាន់កាំភ្លើងក្នុងពន្ធនាគារម៉ិចស៊ិចកូដែលបណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់ ១៩នាក់ ខណៈអ្នកជាប់ឃុំចំនួន ២៥នាក់បានរត់គេចខ្លួន រួមទាំងមេខ្លោងក្មេងទំនើងក្នុងពន្ធនាគារមួយរូបផងដែរ។ នេះបើតាមការបន្ថែមទិន្នន័យចុងក្រោយដោយរដ្ឋាភិបាល។ 

បើតាមរដ្ឋមន្រ្តីការពារជាតិ​ លោក Luis Cresencio Sandoval បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្លាប់រួមមាន ឆ្មាំពន្ធនាគារចំនួន ១០នាក់ អ្នកជាប់ពន្ធនាគារ ៧នាក់ និងខ្មាន់កាំភ្លើង ២នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃអាទិត្យ នៅពន្ធនាគារ Ciudad Juarez ដែលស្ថិតនៅក្បែរព្រំដែនសហរដ្ឋអាមេរិក។ ដំបូងឡើយហេតុការណ៍នេះបានរាយការណ៍ពីចំនួនអ្នកស្លាប់ត្រឹម ១៤នាក់ប៉ុណ្ណោះ ដែលសន្មតដើមហេតុដំបូងថាជាករណីជួញដូរគ្រឿងញៀន។ 

រដ្ឋមន្រ្តីក្រសួងសន្តិសុខ លោក Rosa Icela Rodriguez បានបញ្ជាក់ថា ក្នុងចំណោមអ្នករត់គេចនោះមានម្នាក់ឈ្មោះ Ernesto Alfredo Pinon ឬរហស្សនាមថា "El Neto" ជាមេដឹកនាំក្រុមក្មេងទំនើង ដែលមានសម្ព័ន្ធភាពក្រុមជួញដូរគ្រឿងញៀន Juarez។ ផ្អែកតាមការិយាល័យរដ្ឋអាជ្ញារដ្ឋ Chihuahua បានឱ្យដឹងថា ទណ្ឌិត El Neto ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២០០ឆ្នាំពាក់ព័ន្ធនឹងករណីចាប់ជំរិត និងឃាតកម្មកាលពីឆ្នាំ២០១០។

កន្លងមក ពន្ធនាគារ Ciudad Juarez ដែលស្ថិតនៅក្បែរព្រំដែនរដ្ឋតិចសាស់ (Texas) ដែលធ្លាប់មានករណីហិង្សារវាងកងកម្លាំងសន្តិសុខ និងអ្នកជាប់ពន្ធនាគារពីបទល្មើសគ្រឿងញៀន។ កាលពីឆ្នាំ២០០៩ ធ្លាប់មានករណីហិង្សាហែកគុកមួយដែលបណ្តាលឱ្យមានមនុស្ស ២០ស្លាប់ពីហេតុការណ៍ប៉ះទង្គិចនោះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក