ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទឹកជំនន់នៅហ្វីលីពីន សរុបមនុស្សស្លាប់ ៥១នាក់ បាត់ខ្លួន ១៩នាក់

ហ្វីលិពីន៖ ចំនួនតួលេខអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់នៅកោះមិនដាណាវ កាលពីថ្ងៃគ្រិស្តម៉ាសកន្លងទៅបានកើនឡើងដល់ ៥១នាក់ហើយ ខណៈមនុស្ស ១៩នាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារឆ្លើយតបនឹងគ្រោះមហន្តរាយថ្នាក់ជាតិបានប្រាប់ឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញ។

រូបភាពនៅលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពនៃប្រជាជនជាច្រើនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត មិសាមិស (Misamis) ភាគខាងជើងកោះមិនដាណាវ (Mindanao) ជាមួយគំនរភក់លុបផ្ទះ និងសំរាមគរពាសពេញក្រោយទឹកស្រកអស់។

នៅតំបន់រងគ្រោះភាគច្រើនទឹកបានស្រកអស់ទៅហើយ បន្ទាប់ពីអាកាសធាតុអាក្រក់បានវាយប្រហារនៅភាគខាងកើត ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន នាថ្ងៃឈប់សំរាកគ្រិស្តម៉ាស។ ប៉ុន្តែយ៉ាងណាមិញ បើតាមអាជ្ញាធរបានបញ្ជាក់ថា ប្រជាជនជាង ៨,៦០០នាក់ នៃអ្នករងផលប៉ះពាល់ជាង ៦សែននាក់ នៅតែស្ថិតក្នុងស្ថានភាពនៃការត្រូវការជំនួយសង្គ្រោះនៅឡើយ។

ក្នុងគ្រោះទឹកជំនន់នេះ មានលំនៅឋានប្រជាជនជាង ៤,៥០០ខ្នងផ្ទះបានរងការខូចខាត ខណៈផ្លូវ និងស្ពានថ្នល់មួយចំនួនបានខូចខាត និងកាត់ផ្តាច់ និងតំបន់មួយចំនួនមិនទាន់មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់វិញនៅឡើយទេ ខណៈរដ្ឋាភិបាលបានរៀបចំនូវអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀតផ្តល់ទៅជនរងគ្រោះបណ្តោះអាសន្នផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក