ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឥណ្ឌូណេស៊ី អនុម័តថវិកា ៣ពាន់លានដុល្លារអភិវឌ្ឍន៍ផែនការឧស្ម័នក្នុងសមុទ្រចិនខាងត្បូង

ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចអនុម័តនូវផែនការដំបូងនៃការអភិវឌ្ឍន៍តំបន់ទាញយកឧស្ម័នធម្មជាតិ ជាមួយនឹងតម្លៃនៃការវិនិយោគសរុបប្រមាណ ៣,០៧ពាន់លានដុល្លារអាមេរិក ជាកញ្ចប់ថវិការចំណាយរហូតដល់មានសង្វាក់ផលិតកម្មដំបូង។ នេះបើតាមការប្រកាសរបស់ក្រុមការងារទទួលបន្ទុកកិច្ចការប្រេង និងឧស្ម័ន SKK Migas របស់ឥណ្ឌូណេស៊ីបានឱ្យនៅថ្ងៃចន្ទ។

តំបន់នៃការអភិវឌ្ឍន៍នេះ ត្រូវបានគេឱ្យឈ្មោះថា The Tuna Field ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ចន្លោះប្រទេសឥណ្ឌូណេស៊ី និងវៀតណាម ត្រូវបានគេរំពឹងថានឹងឈានដល់ការផលិតខ្ពស់បំផុត 115 លានហ្វីតគូបក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ SKK Migas លោក Mohammad Kemal។

កន្លងមក រដ្ឋមន្រ្តីក្រសួងថាមពលឥណ្ឌូណេស៊ី ធ្លាប់បានបញ្ជាក់ថា ឧស្ម័នធម្មជាតិដែលរកបានពី The Tuna Field ដែលប្រតិបត្តិការដោយក្រុមហ៊ុន Harbour Energy នឹងត្រូវនាំចេញទៅកាន់ប្រទេសវៀតណាម នាឆ្នាំ២០២៦។

កន្លងមក ប្រទេសចិនធ្លាប់បានទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដោយផ្អែកតាមផែនទីប្រវត្តិសាស្រ្តរបស់ខ្លួន ដោយអះអាងបន្ថែមថា សេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិកាលពីឆ្នាំ២០១៦ សម្រេចដោយមិនមានមូលដ្ឋានផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក