ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាចាប់ផ្តើមមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យមពីថ្ងៃទី៤-១០ ខែមករា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែមករា កម្ពុជាទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង ហើយបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យមចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលនិងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ចាប់ពីថ្ងៃទី៥-៧ ខែមករា ឆ្នាំ២០២៣។ នៅតំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមាពី២១-២៤អង្សា និងសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សា។

ចំពោះតំបន់ខ្ពស់រាបចាប់ពីថ្ងៃទី០៥-0៧ ខែមករា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ និងមានសីតុណ្ហភាពអប្បបរមាពី១៨-២១អង្សា និងមានសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សា។

ដោយឡែក តំបន់មាត់សមុទ្រចាប់ពីថ្ងៃទី៥-៧ ខែមករានឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រ ពីមធ្យមទៅបង្គួរផងដែរ។ នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សា និងមានសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សា។

ជាមួយគ្នានេះដែរ ក្រសួងអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ពិសេសតំបន់សមុទ្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក