ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សោកស្ដាយ! កម្ពុជាចាញ់ថៃ និងធ្លាក់ត្រឹមវគ្គចែកពូល AFF Championship

បាងកក៖ ការប្រកួតពានរង្វាន់ AFF Championship ២០២២ ពូល A រវាងក្រុមម្ចាស់ផ្ទះជម្រើសជាតិថៃ ទល់នឹងក្រុមភ្ញៀវជម្រើសជាតិកម្ពុជា បានបញ្ចប់ជាផ្លូវការហើយ ដោយកម្ពុជា បានត្រឹមបរាជ័យទល់នឹងក្រុមម្ចាស់ផ្ទះថៃ ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Thammsat ខេត្តផាធុម ថានី (Pathum Thani)។

ការប្រកួតនេះដឹក​នាំដោយអាជ្ញាកណ្តាលសញ្ជាតិអារ៉ាប់រួម លោក Omar Mohamed Al Ali។ នៅក្នុងវគ្គទី១ ស្ទើរតែគ្មានគ្រាប់បាល់កើតឡើងទៅហើយ ប៉ុន្តែនៅចុងម៉ោងនាទីទី៤៥ កំហុសពីខ្សែការពារកម្ពុជា បានបង្កើតឱ្យមានបាល់ពិន័យ​១១ម៉ែត្រ ធ្វើបានសម្រេចដោយកីឡាករ Teerasil Dangda នៅនាទីទី៤៥+២។ ចូលមកដល់វគ្គទី២ ម្ចាស់ផ្ទះរកបានមួយគ្រាប់ទៀតដើមវគ្គ​ដោយកីឡាករ Sumanya Purisai នៅនាទីទី៥០ ហើយ Teerasil Dangda ដដែលនេះបានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៩០ ខណៈកម្ពុជាតដៃវិញបានមួយគ្រាប់ដោយខ្សែប្រយុទ្ធក្លិបបឹងកេត សៀង ចន្ធា នៅនាទីទី៦៨។ 

លទ្ធផលនេះនាំឱ្យកម្ពុជា បានត្រឹមឈរលេខ ៣ ក្នុងពូល ឆ្លងកាត់ ២ប្រកួត ឈ្នះ ២ និងចាញ់ ២ ខណៈថៃ និងឥណ្ឌូណេស៊ី ដឹកដៃគ្នាឡើងទៅកាន់វគ្គបន្ត។ នៅថ្ងៃស្អែក ពីរក្រុមទៀតដែលឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF Championship ២០២២ នឹងរកឃើញ ពោលគឺក្រុមជម្រើសជាតិវៀតណាម នឹងត្រូវទទួលស្វាគមន៍ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅកីឡដ្ឋានជាតិ My Dinh ស្របពេលម៉ាឡេស៊ី ជួបជាមួយសិង្ហបុរី នៅកីឡដ្ឋានជាតិ Bukit Jalil៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក