ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ករណីវាយបំផ្លាញចេតិយនៅក្នុងវត្តបទុមវតី មន្ត្រីសង្ឃជាន់ខ្ពស់មានសង្ឃដីកាថា ជាកំហុសរបស់ជាង

ភ្នំពេញ៖ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដីកាឱ្យជាងជួសជុលកែលម្អឥដ្ឋការ៉ូជុំវិញចេតិយនៅក្នុងវត្តបទុមវតីឱ្យបានស្អាតបាត ខណៈជាងវាយឥដ្ឋប៉ះចេតិយបណ្តាលឱ្យបាក់កំពូលធ្លាក់ក្បាច់ «ផ្កាចាន» ដែលជាសិល្បៈកម្រ។  

សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដីកាប្រាប់អង្គភាពសារព័ត៌មាន EAC news តាមទូរសព្ទនាល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ថា កាលពីសប្តាហ៍មុន គណៈគ្រប់គ្រងវត្តបានឃើញមានដក់ទឹក និងមានក្លិន នៅបរិវេណឥដ្ឋនៅជុំវិញចេតិយក្នុងវត្តបទុមវតី ទើបព្រះអង្គចាត់ចែងឱ្យជាងធ្វើការជួសជុលកែលម្អឡើងវិញ។  

ព្រះអង្គមានសង្ឃដីកាដូច្នេះថា៖ «តាមពិតវត្តមិនមានគោលការណ៍ ឬក៏បញ្ជាបង្គាប់ អីប្រើឱ្យរុះរើចេតិយនឹងទេក្នុងវត្តបទុមនឹង ប្រហែលជា ១អាទិត្យមុននេះ អាត្មាបានហៅញាតិញោមដែលមានចេតិយជុំវិញវិហារនឹងដើម្បីមកក្រាលឥដ្ឋកន្សែងឱ្យស្អាតព្រោះវាមានខ្លះខ្ពស់ខ្លះទាប វាមិនល្អធ្វើឱ្យទឹកដក់អ៊ីចឹង វាមានក្លិនអីចឹងទៅ ដើម្បីរៀបកែលម្អឱ្យល្អ តែជាងដែលរៀបនឹងឃើញចេតិយខាងក្រោមចាស់ ឃើញប្រេះអ៊ីចឹងក៏វាយរាងប៉ះឱ្យបាក់កំពូលនឹងទៅ។ វត្តអត់មានចាត់ចែងរុះអីទេព្រោះវាអត់មានប៉ះអីផង ហើយក៏មិនត្រូវធ្វើអីកន្លែងនឹងដែរ»។ 

បើតាមសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះមកត្រួតពិនិត្យ និងបញ្ជាឱ្យខាងវត្តផ្អាកការជួសជុល ដើម្បីឱ្យក្រសួងវប្បធម៌ស្រាវជ្រាវ និងជួសជុលដើម្បីរក្សាភាពដើមនៃចេតិយឡើងវិញ។ 

ព្រះអង្គបញ្ជាក់ដូច្នេះថា៖ «ខាងវប្បធម៌សុំឱ្យរក្សានៅចឹង ហើយគេគូរប្លង់ គូរអីកន្លែងនឹងទៅ ដើម្បីឱ្យគេរកក្បាច់ នឹងរកឥដ្ឋណាដែលស្រដៀងឆ្នាំ (ដែលគេសាងសង់) ដើម្បីធ្វើការជុសជុលឡើងវិញព្រោះទើបខូចខាតបន្តិច»។ 

គួរឱ្យដឹងដែរថា ចេតិយក្នុងវត្តបទុមវតីបានសាងសង់ឡើយដោយក្រុមអ្នកឧកញ៉ាអនុរក្ខធានិន្ទ បែន និងអ្នកឧកញ៉ារាជានុភាព ឌុច នៅ គ.ស.១៩០០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក