ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្មេងស្ទាវ ២ក្រុមដេញកាប់គ្នាមិនញញើតដៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់

បាត់ដំបង៖ ក្រុមក្មេងស្ទាវ ២ក្រុមដែលមានគ្នាចំនួន ១០នាក់បានដេញកាប់គ្នា បណ្តាលឱ្យក្មេងស្ទាវចំនួន ៤នាក់រងរបួសធ្ងន់ធ្ងរ និងស្រាល។ ក្នុងចំណោមក្មេងស្ទាវចំនួន ១០នាក់ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងស្ទាវចំនួន ៣នាក់ដែលរងរបួសស្រាល រីឯក្មេងស្ទាវចំនួន ១នាក់ទៀតដែលរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ចំណែកក្មេងស្ទាវចំនួន ៧រូបទៀតបានរត់គេចខ្លួនបាត់ស្រមោល។ 

សកម្មភាពរត់ដេញកាប់គ្នាប្រដាប់ដោយកាំបិតនេះ បានកើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចបូរីងិនវ៉ិត ស្ថិតក្នុងក្រុមទី៦ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រុមក្មេងស្ទាវទី១ មានគ្នាចំនួន ៤នាក់ ក្នុងនោះមាន ២នាក់រងរបួសពីសកម្មភាពកាប់គ្នាដោយក្រុមស្ទាវម្ខាងទៀត។ ក្នុងចំណោមសមាជិកក្នុងក្រុមស្ទាវទី១ មានក្មេងស្ទាវ ១នាក់ ត្រូវបានឃាត់ខ្លួន ហើយមួយនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ២នាក់ទៀតបានរត់គេច។ 

ចំណែកក្រុមស្ទាវទី២ មានគ្នាចំនួន ៦នាក់ ដោយ ២នាក់រងរបួស និងត្រូវបានអាជ្ញាធរឃាត់ខ្លួន ហើយក្មេងស្ទាវចំនួន ៤នាក់ បានរត់គេចខ្លួនបាត់ស្រមោល។ 

ក្រៅពីឃាត់ខ្លួនបានក្រុមស្ទាវចំនួន ៣នាក់ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន កាំបិតប្រគាក់ដងដែក ចំនួន ១ ម៉ូតូម៉ាក MSX ពណ៌ខៀវ គ្មានស្លាកលេខ ចំនួន ១គ្រឿង និងទូរស័ព្ទដៃ ចំនួន ៣គ្រឿងផងដែរ។ ជាមួយគ្នានេះជនសង្ស័យទាំង ៣នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក