ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លីគកំពូលបារាំងតានតឹង ក្រោយ PSG ចាញ់ប្រកួតបើកឆាកឆ្នាំថ្មី

បារាំង៖ ក្រុមកំពុងឡើងជើង RC Lens បានបំបាក់ក្រុមម្ចាស់ជើងឯក Paris Saint-Germain ក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Stade Bollaert-Delelis កាលពីយប់មិញ ដែលនាំឱ្យ Lens បន្ថយគម្លាតពិន្ទុកាន់តែតិចពីក្រុមកំពូលតារាង PSG។

PSG កាលពីយប់មិញនេះ បានអ​វត្តមានកីឡាករសំខាន់ៗនានារួមមាន Neymar ដែលជាប់ពិន័យពីថ្ងៃពុធ ទល់នឹង Strasbourg ខណៈ Lionel Messi នៅមិនទាន់ចូលរួមជាមួយក្រុមវិញនៅឡើយទេ ក្រោយបញ្ចប់ភារកិច្ច World Cup ជាមួយអាហ្សង់ទីន។ 

លទ្ធផល ៣-១ កាលពីយប់មិញនេះ មានន័យថាក្រុម PSG របស់លោក Christophe Galtier កំពុងឈរកំពូលតារាងក្តាប់ជាប់ ៤៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១៧ប្រកួត និងតាមពីក្រោយដោយ RC Lens ដែលមាន ៤០ពិន្ទុ ពោលគឺគម្លាតត្រឹម ៤ពិន្ទុប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា ៩រដូវកាលចុងក្រោយ រាប់តាំងពីរដូវកាល ២០១២-២០១៣ ដល់រដូវកាល ២០២១-២០២២ Paris Saint-Germain គ្រងជើងឯកលីគកំពូលបារាំង ៨ដង នឹងរងជើងឯកម្តងគត់នៅរដូវកាល ២០១៦-២០១៧ ដែលជើងឯកបានទៅលើ AS Monaco។

ប្រកួតបន្ទាប់នាសប្តាហ៍ទី១៨ Paris Saint-Germain នឹងត្រូវបើកទ្វារកីឡដ្ឋាន Parc Des Princes ទទួលស្វាគមន៍ Angers SCO ខណៈ Lens ធ្វើដំណើរទៅជួប Strasbourg នាវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក