បាត់ដំបង៖ ជនសង្ស័យចំនួន ៣រូប ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពគាស់ទ្វារផ្ទះគេលួចយកសទ្រព្យសម្បត្តិកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។
ក្រោយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ អាជ្ញាធរបានស្រាវជ្រាវឃាត់បានជនសង្ស័យម្នាក់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ហើយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរក៏បន្តឃាត់បានជនសង្ស័យចំនួន ២រូបទៀត។ជនសង្ស័យទាំង ៣នាក់ត្រូវបានឃាត់ខ្លួនត្រង់ចំណុច ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រៅពីឃាត់ខ្លួន អាជ្ញាធរក៏បានដកហូតវត្ថុតាងដូចជា ទ្វារឈើចំនួន ៥សន្លឹក ក្តារឈើចំនួន ២សន្លឹក ឈើគ្រែប្រអប់ ចំនួន ២សន្លឹក ឈើ ៤ដុំ និងម៉ូតូ ១គ្រឿងម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ក្រហម ស៊េរីចាស់គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានការិយាល័យ ជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕