ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ នឹងដើរត្រួតពិនិត្យទីតាំងទិញឈើខុសច្បាប់

ភ្នំពេញ៖ គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ បានដាក់ចេញទិសដៅបន្តក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា ដោយមានការដើរត្រួតពិនិត្យឈើ តាមដេប៉ូ និងតាមទីតាំងសិប្បកម្មកែច្នៃ ដែលទិញឈើខុសច្បាប់។

តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រៅពីការដើរពិនិត្យតាមទីតាំងដែលទិញឈើ គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ រួមទាំងក្រសួង ស្ថាប័ន កងកម្លាំង និងមន្រ្តីជំនាញពាក់ព័ន្ធ នឹងបន្តពង្រឹងការទប់ស្កាត់ការកាប់ឈើ ទប់ស្កាត់ឈើ និងធ្យូង ដែលឆ្លងកាត់ព្រំដែន។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ត្រូវបង្ក្រាបមេខ្លោង ដែលផ្តល់ធនធាន មធ្យោបាយក្នុងការកាប់ឈើ ការដឹកឈើ និងប្រមូលទិញឈើដោយខុសច្បាប់។

នៅចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ បានបើកកិច្ចប្រជុំ និងធ្វើរបាយការណ៍អំពីលទ្ធផលការងារក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ គិតចាប់ពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២២ ហើយបានវាយតម្លៃថា បទល្មើសធនធានធម្មជាតិ នៅបន្តកើតមានឡើង ប៉ុន្តែបានផ្លាស់ប្តូរពីទ្រង់ទ្រាយធំ ទៅជារូបភាពតូចៗ ជាជីវភាពលក្ខណៈគ្រួសារ ប្រពៃណីជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក