ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងកសិកម្មថា ត្រីឆ្នាំនេះត្រូវច្រើន ដោយសារតែប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ឆ្នាំនេះសម្បូរត្រី ដោយសារតែប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសនេសាទក្នុងបឹងទន្លេសាប កាលពីរដូវត្រីពងកន្លងទៅ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ឌីណា នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ បានចុះទៅពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ពលរដ្ឋនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។

លោកបានកត់សម្គាល់ថា រដូវកាលនេសាទត្រីឆ្នាំនេះត្រូវច្រើន ដោយដាយត្រីមួយអាចចាប់បានត្រីរហូតដល់ទៅជិត៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង ដែលនេះជាលទ្ធផលកើតមានបានដោយសារប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសក្នុងបឹងទន្លេសាប កាលពីរដូវត្រីពង។

លោក ឌិត ឌីណា បានបញ្ជាក់ថា តុល្យភាពរវាងការអភិរក្ស និងផលិតកម្ម ជាគន្លឹះនៃនិរន្តរភាព ដោយលោកជឿជាក់ថា ត្រីធម្មជាតិនៅមានលទ្ធភាពកកើត និងរីកធំធាត់កាន់តែច្រើន។ លោកបើបន្តរក្សាបាននូវជំរកត្រីពងតាមព្រៃលិចទឹកទាំងឡាយ និងបែងចែកឲ្យមានរដូវនេសាទសមល្មមផ្តល់ពេលវេលាឱ្យមច្ឆាជាតិទាំងឡាយ អាចរីកលូតលាស់បន្តពូជពង្ស។

រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ អំពាវនាវអ្នកនេសាទទាំងអស់ បន្តគោរពច្បាប់នេសាទ ដើម្បីរក្សាធនធាននេះឱ្យបានយូរអង្វែង។ លោកសង្កត់ធ្ងន់ថា អ្នកប្រព្រឹត្តល្មើស នឹងប្រឈមទោសទណ្ឌយ៉ាងតឹងតែង។

ជាមួយគ្នានេះ លោកក៏បានណែនាំមន្ត្រីជលផល ការបង្ក្រាបបទល្មើសនេសាទមិនត្រូវតែពឹងផ្អែកលើបទល្មើសជាក់ស្តែងនោះទេ ពោលបើមានភស្តុតាង និងកំណត់អត្តសញ្ញាណនៃជនល្មើសបាន គឺអាចឃាត់ខ្លួនបានគ្រប់ពេល។

រដ្ឋបាលជលផលបានអំពាវនាវពលរដ្ឋដែលនិយមធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី រួសរាន់ទៅទិញត្រី នាដើមឆ្នាំ២០២៣ ខណៈត្រីកំពុងអំណោយផលច្រើន ដោយសារតែមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀងនៅរដូវនេសាទឆ្នាំ២០២២-២០២៣ ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក