ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា ចាំបាច់ត្រូវការជ័យជម្នះទល់នឹងថៃដើម្បីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Championship

អាស៊ាន៖ ការប្រកួតចុងក្រោយនៃព្រឹត្តិការណ៍ AFF Championship ២០២២ ពូល A នឹងត្រូវធ្វើឡើងនាល្ងាចថ្ងៃចន្ទនេះ បន្ទាប់ពីចាប់ផ្តើមការប្រកួតវគ្គចែកពូលតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ 

ការប្រកួតចុងក្រោយនេះ ក្រុមជម្រើសជាតិទាំង ៣ រួមមាន កម្ពុជា ឥណ្ឌូណេស៊ី និង ថៃ សុទ្ធតែទន្ទឹងរង់ចាំប្រកួតចុងក្រោយដើម្បីឡើងទៅវគ្គបន្ត ដោយកម្ពុជា នឹងត្រូវជួបជាមួយម្ចាស់ផ្ទះក្រុមជម្រើសជាតិថៃ នាកីឡដ្ឋាន Thammasat ខណៈក្រុមជម្រើសជាតិហ្វីលីពីន បើកទ្វារផ្ទះកីឡដ្ឋាន Rizal Memorial ទទួលស្វាគមន៍ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីល្ងាចនេះ។ 

ក្រោយឆ្លងកាត់ម្នាក់ ៣ប្រកួត ក្រុមជម្រើសជាតិថៃ ឈរលើកំពូលតារាង មាន៧ពិន្ទុ និងចំណេញគ្រាប់បាល់ ៩គ្រាប់ ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ឈរលេខ ២ មាន ៧ពិន្ទុ និងចំណេញគ្រាប់បាល់ ៨គ្រាប់ ដោយឡែកក្រុមជម្រើសជាតិកម្ពុជា ឈរលេខ ៣ មាន ៦ពិន្ទុ និងចំណេញគ្រាប់បាល់ ៤គ្រាប់ ស្របពេលហ្វីលីពីន និងព្រុយណេអស់ឱកាសឡើងទៅវគ្គបន្តទៅហើយ។

កម្ពុជា ត្រូវការឈ្នះជាចាំបាច់ដើម្បីឡើងទៅកាន់វគ្គបន្ត ស្របពេលថៃត្រូវការឈ្នះដើម្បីរក្សាតំណែងឈរកំពូលតារាងប៉ុណ្ណោះ។ ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា​ ទល់នឹងក្រុមជម្រើសជាតិថៃ នឹងធ្វើឡើងនាវេលាម៉ោង ១៩៖៣០នាទីយប់ ខណៈការប្រកួតរវាងក្រុមជម្រើសជាតិហ្វីលីពីន​ ទល់នឹងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ធ្វើឡើងនាវេលាម៉ោង ២០៖៣០នាទីយប់។ ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV និងផេកហ្វេសប៊ុកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក