ភ្នំពេញ៖ លោក ឌី ពៅ ដែលបច្ចុប្បន្នជាជំនួយការសម្តេចតេជោ និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី តែងតាំងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យដែលឡាយព្រះហត្តលេខាដោយព្រះមហាក្សត្រ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២៕





