ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំង ចាប់ផ្តើមធ្វើតេស្តលើអ្នកដំណើរមកពីចិន ក្នុងគោលបំណងលទ្ធភាពបំប្លែងកូវីដ-១៩ថ្មី

បារាំង៖ អាជ្ញាធរសុខាភិបាលបារាំង នាថ្ងៃអាទិត្យ ទី០១ ខែមករា បានប្រកាសពីការចាប់ផ្តើមធ្វើតេស្តកូវីដ-១៩ ទៅលើអ្នកដំណើរមកពីប្រទេសចិន ដើម្បីធ្វើការតាមដានចំពោះលទ្ធភាពដែលអាចកើតមាននូវវីរុសបំប្លែងខ្លួនថ្មី។ នេះបើតាមការថ្លែងរបស់រដ្ឋមន្រ្តីសុខាភិបាលបារាំង លោក Francois Braun។

មានវត្តមាននៅអាកាសយានដ្ឋាន Charles de Gaulle នាភាគខាងជើងរដ្ឋធានីប៉ារីស លោក Francois Braun ថ្លែងថា៖ "ការគ្រប់គ្រងលើអ្នកដំណើរដែលមកដល់ប្រទេសបារាំងពីទឹកដីចិននេះ មិនមែនជាការគ្រប់គ្រងក្នុងគោលបំណងបញ្ចៀសមិនឱ្យពលរដ្ឋផ្សេងចូលក្នុងដែនដីរបស់យើងនោះទេ ប៉ុន្តែវាគឺជាការតាមដានតាមបែបវិទ្យាសាស្រ្តដែលនឹងអនុញ្ញាតឱ្យយើងពិនិត្យយ៉ាងជាក់លាក់នូវការប្រែប្រួលផ្សេងៗណាមួយដែលអាចកើតមានឡើងពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។"

ចាប់ពីថ្ងៃអាទិត្យម្សិលមិញនេះ រាល់អ្នកដំណើរទាំងអស់ដែលមកពីប្រទេសចិន តម្រូវឱ្យមានការពាក់ម៉ាស់ និងរៀបចំខ្លួនសម្រាប់ការធ្វើតេស្តពេលធ្វើដំណើរមកដល់អាកាសយានដ្ឋាន ដែលអាចធ្វើឡើងមួយចំនួន មិនសំដៅទាំងអស់នោះឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ រាល់អ្នកដំណើរទាំងអស់នឹងត្រូវបង្ហាញនូវលទ្ធផលតេស្តអវិជ្ជមានដោយម៉ាស៊ីន PCR ឬតេស្តរហ័ស (Antigen) ដែលមានសុពលភាពមុនការធ្វើដំណើររយៈពេល ៤៨ម៉ោង។ 

បារាំង ជាប្រទេសមួយទៀតបន្ទាប់ពីចក្រភពអង់គ្លេស អ៉ីតាលី និងសហរដ្ឋអាមេរិក ជាដើម ដែលតម្រូវឱ្យមានការធ្វើតេស្តពេលមកដល់អាកាសយានដ្ឋានចំពោះអ្នកដំណើរមកពីចិន ក្នុងរយៈពេលមិនដល់មួយខែផង ក្រោយពេលរដ្ឋាភិបាលចិនសម្រេចបិទបញ្ចប់ការរឹតត្បិត និងបើកប្រទេសដំណើរការជាប្រក្រតីឡើងវិញ ក្រោយការផ្ទុះឡើងនូវវីរុសកូវីដ-១៩​ ជាងបីឆ្នាំ។ 

មែនទែនទៅ ភាគច្រើននៃអ្នកដំណើរដែលមកដល់អាកាសយានដ្ឋាន Charles de Gaulle ភាគច្រើនគឺដើម្បីផ្លាស់ប្តូរជើងហោះហើរប៉ុណ្ណោះ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យកន្លងទៅ មានអ្នកដំណើរប្រមាណ ៣០០នាក់បានធ្វើដំណើរទៅកាន់រដ្ឋធានីប៉ារីស ក្នុងនោះមានត្រឹម ៦០នាក់ប៉ុណ្ណោះដែលចូលទៅទឹកដីបារាំង ហើយតម្រូវឱ្យធ្វើតេស្ត PCR ទាំងអស់។ ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ អ្នកដំណើររូបនោះនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃដើម្បីតាមដានស្ថានភាព រួមទាំងប្រភេទវីរុសកូវីដ-១៩នោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក