ភ្នំពេញ៖ នៅថ្ងៃទី២ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១៧នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២ មករា ២០២៣។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៥៩៥នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៤៧៩នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧៧២ករណី(ជាប្រភេទអូមីក្រុង) ៕