ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្បាលម៉ាស៊ីនរដ្ឋាភិបាលឡាវ រុះរើសាជាថ្មីនៅដើមឆ្នាំ២០២៣

ឡាវ៖ ក្បាលម៉ាស៊ីននៃរដ្ឋាភិបាលឡាវត្រូវបានរុះរើសាជាថ្មម្តងទៀត នាសម័យប្រជុំសាមញ្ញពេញអង្គលើកទីបួន នីតិកាលទីប្រាំបួននៃរដ្ឋសភាជាតិឡាវ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍​ប្រទេស​ឡាវ​កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយដោយទូរទស្សន៍ក្នុងស្រុកឡាវ។ 

អតីតនាយករដ្ឋមន្រ្តី Phankham Viphavanh នៅក្នុងសុន្ទរកថារបស់លោកក្នុងកិច្ចប្រជុំនាវិមានរដ្ឋសភាជាតិ បានប្រកាសពីការលាលែងពីតំណែងនាយករដ្ឋមន្រ្តី ដោយលោកបានលើកហេតុផលពាក់ព័ន្ធនឹងកត្តាវ័យ ដែលលោកត្រូវដល់ពេលចូលនិវត្តន៍ រួមជាមួយនិងបញ្ហាសុខភាពផ្ទាល់ខ្លួនមួយចំនួនរបស់លោកផងដែរ។

គួររំឮកថា លោក Phankham Viphavanh ដែលកើតនៅឆ្នាំ១៩៥១ បច្ចុប្បន្នមានវ័យ ៧១ឆ្នាំ ត្រូវបានរដ្ឋសភាជាតិបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីឡាវ កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ។ លោកក៏ធ្លាប់បានជ្រើសតាំងជាអនុប្រធានាធិបតី នាយករដ្ឋមន្រ្តីរង និងជារដ្ឋមន្រ្តីក្រសួងអប់រំឡាវ រួមទាំងជាអភិបាលខេត្តហួផាន់ (Huaphan) ជាដើម។ 

ដោយឡែក ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋសភាជាតិឡាវក៏បានប្រកាសឯកភាពបេក្ខភាពនាយករដ្ឋមន្រ្តីថ្មីដែលស្នើដោយប្រធានាធិបតី Thongloun Sisoulith ដោយប្រកាសតែងតាំងលោក Sonexay Siphandone ជានាយករដ្ឋមន្រ្តីជាមួយសំឡេងគាំទ្រច្រើនលើសលុបរហូតដល់ ១៤៩ ក្នុងចំណោម ១៥១ សំឡេង។ 

លោក Sonexay Siphandone ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នាសមាជថ្នាក់ជាតិលើកទី៨ កាលពីឆ្នាំ ២០០៦ និងជ្រើសតាំងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស នាសមាជថ្នាក់ជាតិលើកទី១០ កាលពីឆ្នាំ ២០១៦កន្លងទៅ។

គួរបញ្ជាក់ថា មុនពេលជ្រើសតាំងជានាយករដ្ឋមន្រ្តី លោក Sonexay Siphandone ក៏កំពុងស្ថិតក្នុងតំណែងជាឧបនាយករដ្ឋមន្រ្តីឡាវផងដែរ៕

អតីតនាយករដ្ឋមន្រ្តី Phankham Viphavanh ក្នុងជំនួបជាមួយសម្តេតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ

នាយករដ្ឋមន្រ្តីថ្មី លោក Sonexay Siphandone

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក