ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោរំភើបពេលឃើញពលរដ្ឋជួបជុំគ្នា និងដើរកម្សាន្តលេងឆ្លងឆ្នាំសកល

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ បានថ្លែងថា សម្តេចរំភើបពេលឃើញពលរដ្ឋជាច្រើនសប្បាយរីករាយក្នុងការជួបជុំគ្រួសារ និងទៅកម្សាន្តលេងនៅគ្រប់ទីកន្លែងក្នុងពិធីឆ្លងឆ្នាំសកលនេះ។

សម្តេចបានថ្លែងដូច្នេះថា៖ «ដោយសារតែកត្តាសន្តិភាព បាននាំមកសម្រាប់ប្រជាជនរបស់យើងបានចូលឆ្នាំ ខ្លះទៅចូលឆ្នាំនៅមណ្ឌលគិរី ទៅរតនគិរី ទៅកន្លែងឆ្ងាយៗ ទៅតំបន់មាត់សមុទ្រ សប្បាយៗណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើង»

ពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង ២លាននាក់បានធ្វើដំណើរទៅកម្សាន្តលេងនៅតាមតំបន់ទេសចរណ៍ទូទាំងប្រទេស ដោយភ្ញៀវជាតិមានជាង ២លាន ៦ពាន់នាក់ ហើយភ្ញៀវទេសចរបរទេសចំនួនជាង ១ម៉ឺន ៦ពាន់នាក់។

បណ្តារាជធានី-ខេត្តដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ គឺភ្នំពេញមានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ បន្ទាប់មកខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកំពត មានភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ ខេត្តបាត់ដំបង មានជាង ១៥ម៉ឺននាក់ ខេត្តកែប និងត្បូងឃ្មុំ មានជាង ៨ម៉ឺននាក់ ហើយខេត្តកំពង់ចាមមានជាង ៧ម៉ឺននាក់។

ក្រសួងទេសរណ៍បានគូសបញ្ជាក់ថា តួលេខខាងលើមានការកើនឡើង ៧៦.៦៥ភាគរយបើធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

ក្រសួងទេសចរណ៍ កត់សម្គាល់ថា ក្នុងរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

រីឯគោលដៅទេសចរណ៍នានាទូទាំងប្រទេសក៏សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុលដូចគ្នា ដោយបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០ភាគរយ។

ចំណែក ប្រជាពលរដ្ឋមួយចំនួនមិនមានដំណើរកម្សាន្ត ប៉ុន្តែពួកគេបានជ្រើសរើសយកការជួបជុំនៅតាមផ្ទះ ដោយមានការហូបចុង ច្រៀងកម្សាន្តលក្ខណៈគ្រួសារ និងមិត្តភក្តិ។ រីឯខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក