ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់ ដោយឆ្នាំ២០២៦ ទើបចប់ជាស្ថាពរ

ក្រចេះ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងសាងសង់ផ្លូវតភ្ជាប់ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះដែលប្រកាសបើកការដ្ឋានសាងសង់នេះ គឺជាស្ពានទី១១ ហើយក្រោមការជួយគាំទ្រពីរដ្ឋាភិបាលចិន ដែលគិតមកដល់បច្ចុប្បន្ននេះមានស្ពាននៅតាមដងទន្លេមេគង្គចំនួន ៤ (គឺស្ពានមេគង្គស្ទឹងត្រែង, ស្ពានព្រែកតាមាក់, ស្ពានស្ទឹងត្រែង-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេមេគង្គ)។

ជាមួយគ្នានេះ ស្ពានទន្លេសេកុងស្ទឹងត្រែងចំនួន១ ស្ពាននៅតាមដងទន្លេសាបចំនួន ២គឺ (ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម និងស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារទី២) ស្ពាននៅតាមទន្លេបាសាក់ចំនួន ៣ (ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ និងស្ពានមិត្តភាពកម្ពុជា-ចិន សិត្បូ) និងស្ពានអាកាសចំនួន ១ គឺស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ)។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា មួយទៀតដែលមានទីតាំងនៅចន្លោះស្ពានព្រះមុនីវង្ស និងស្ពានតាខ្មៅមួយទៀតផងដែរក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥០ម៉ែត្រ មាន ២គន្លងទៅមកប្រវែង ៣,៥០ម៉ែត្រ ដោយត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

ដោយឡែកឯផ្លូវតភ្ជាប់ មានប្រវែង ៣១,៦៩ម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះនឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងទាំងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបេច្ចេទេសក្វាងចូវវ៉ានអាន។ គម្រោងនេះនឹងប្រើរយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិកាជាង ១១៤លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការបានបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជំរុញឱ្យតំបន់នោះមានសន្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្តាខេត្តស្ថិតនៅភូមិភាគឦសាន រួមទំាងតំបន់ត្រីកោណអភិវឌ្ឍន៍ផងដែរ ដែលស្របតាមគោលនយោបាយ និងផែកការមេរបស់រាជរដ្ឋាភិបាល និងប្រទេសនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV)។

ជាមួយគ្នានេះ ស្ពាន និងផ្លូវតភ្ជាប់នេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់ពលរដ្ឋ សិស្សានុសិស្ស សម្រួលឱ្យពលរដ្ឋធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៅគ្រាអាសន្ន ឬយប់ព្រលប់ដោយពុំចាំបាច់ឆ្លងស្រឡាង មិនចំណាយប្រាក់កាស និងមានសុវត្ថិភាព ជាពិសេសសម្រួលដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក