ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីបញ្ជាដល់ក្រសួងកសិកម្មនិងអាជ្ញាធរខេត្ត ពិនិត្យមើលឡើងវិញដើម្បីការពារជីវិតផ្សោតទឹកសាប

ក្រចេះ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តក្រចេះ ស្ទឹងត្រែង រៀបចំធ្វើយ៉ាងណាការពារជីវិតសត្វផ្សោតទឹកសាបពីការគំរាមកំហែង បន្ទាប់ពីឃើញមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ដោយសារសកម្មភាពរបស់មនុស្ស។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរៀបចំតំបន់ស្នូលអចិន្ត្រៃយ៍ និងតំបន់ស្នូលមិនអចិន្ត្រៃយ៍ ដោយបោះពោង ដាក់យុថ្កា កំណត់ទីតាំងការពារមិនឱ្យប្រជាជនចូលទៅនេសាទដើម្បីការពារជីវិតសត្វផ្សោតពីការគំរាមកំហែង។

សម្ដេចតេជោថា៖ «ត្រូវតែមានការរៀបរយឱ្យបានល្អ។ ក្រសួងកសិកម្មត្រូវយកចិត្តទុកដាក់រៀបចំធ្វើយ៉ាងមិច អ្នកដែលនៅផ្ទាល់គឺអាជ្ញាធរ ត្រូវធានាសត្វផ្សោតមិនត្រូវបានជាប់មង ឬការរំខានដល់វារកស៊ី»

ជាមួយគ្នានេះសម្ដេចបានស្នើដល់ពលរដ្ឋត្រូវចូលរួមការពារ និងមិនចូលទៅនេសាទតំបន់ការពារនេះនោះទេ។

គួរឱ្យដឹងដែរថា ត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែធ្នូ សត្វផ្សោតដល់ទៅ ៣ក្បាលបានស្លាប់ ដោយក្នុងនោះសាកសពសត្វផ្សោតឈ្មោលពេញវ័យមួយក្បាល ត្រូវបានគេប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ធ្នូ និង២ក្បាលទៀតប្រទះឃើញស្លាប់អណ្ដែតតាមទឹកនៅក្នុងខេត្តក្រចេះ ដោយសារតែជាប់មងនេសាទ និងសន្ទូចរនង ដែលសត្វផ្សោតទាំង៣ក្បាលដែលស្លាប់នោះ សុទ្ធតែជាផ្សោតដែលកំពុងពេញវ័យបន្តពូជ។

ការស្លាប់ជាបន្តបន្ទាប់ធ្វើឱ្យមានការអំពាវនាវដើម្បីការពារសត្វដែលជិតផុតពូជប្រភេទនេះ ខណៈ៣ឆ្នាំចុងក្រោយនេះ មានសត្វផ្សោតសរុបចំនួន ២៩ក្បាលបានស្លាប់ ខណៈឆ្នាំ២០២២ សត្វផ្សោតសរុបចំនួន ១១ក្បាលបានស្លាប់បាត់បង់ជីវិត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក