BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩១១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣១៩ករណី ខណៈអ្នកជំងឺ ១,០០២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦១,៨៧០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៩២៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥៣,៤៧៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៤,៨៧៣ករណី៕