លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

នាយករដ្ឋមន្ត្រីស្វាគមន៍ការបើកប្រទេសចិនឡើងវិញនិងសូមស្វាគមន៍អ្នកទេសចរណ៍ពីប្រទេសនេះមកកម្ពុជា

ក្រចេះ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកទេសចរណ៍ជនជាតិចិនមកកម្ពុជាឡើងវិញបន្ទាប់ពីប្រទេសនេះបើកព្រំដែនវិញ ដោយសម្ដេចសង្ឃឹមថានឹងជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងកាន់តែខ្លាំង។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស «អញ្ជើញប្រជាជនចិនមកកម្ពុជា» ដោយថានឹងផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។

សម្ដេចតេជោថា៖ «អ្នក (ប្រទេសផ្សេង) តឹងតែងជាងមួយចិនក៏តឹងតែងចុះ តែកម្ពុជាស្វាគមន៍ ព្រោះវាផ្ដល់ឱ្យមានអត្ថប្រយោជន៍ដល់កម្ពុជា។ បើទេសចរណ៍ចិនបើកជើងយន្តហោះរាប់សិបជើងក្នុងមួយថ្ងៃ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា និងរើជាមួយនឹងកសិកម្ម ឧស្សាហកម្ម»

ក្នុងឆ្នាំ២០១៩ មុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កម្ពុជាបានទទួលអ្នកទេសចរណ៍សរុបជាង ៦លាននាក់ ភាគច្រើនគឺអ្នកទេសចរជនជាតិចិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក