ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាមិនទាន់មានដៃគូប្រកួតប្រជែងណាដែលអាចផ្ដួលគណបក្សប្រជាជនបានទេ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយផ្ដាំទៅក្រុមដែលចង់ផ្លាស់ប្ដូររដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ថា «អ្នកមិនទាន់ជាដៃគូ» របស់សម្ដេច ឬគណបក្សប្រជាជននៅឡើយទេ។

ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយអរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រដល់បក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ និងស្នើដល់ប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ។

សម្ដេចថា៖ «សន្ដិភាពនិងការអភិវឌ្ឍន៍ជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ជាពិសេសការគ្រប់គ្រងប្រទេសឱ្យមានសន្ដិភាព និងសមត្ថភាព នយោបាយ អ្នកដែលអាចធ្វើបានគឺមានតែអ្នកដែលនៅជាមួយប្រជាជន ៤៤ឆ្នាំរួចទៅហើយ»

សម្ដេចតេជោបានផ្ដាំទៅក្រុមប្រឆាំងថា ពួកគេមិនសមជាដៃគូប្រកួតប្រជែងរបស់សម្ដេចនោះទេ ហើយប្រាប់ឱ្យបន្តរង់ចាំបន្តទៀតដែលអាចចាំដល់ជាតិក្រោយផងក៏មិនឈ្នះសម្ដេចតេជោដែរ។

សម្ដេចតេជោ ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមានរយៈពេល ៣៨ឆ្នាំហើយ ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេមួយនៅលើពិភពលោក ហើយការដែលអាចកាន់តំណែងបានយូរនេះដោយសារតែសម្ដេចជាអ្នកដើរតាមរាជានិយមដ៏ស្មោះត្រង់និងពិតប្រាកដមួយរូប។

សម្ដេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ បន្ទាប់ពីធ្វើជារដ្ឋមន្ត្រីការបរទេសអស់រយៈពេល ៦ឆ្នាំ (ឆ្នាំ១៩៧៩-ឆ្នាំ១៩៨៥) និងធ្វើនាយករដ្ឋមន្ត្រីស្ដីទីប្រមាណ ៣ខែ បន្ទាប់ពីលោក ចាន់ ស៊ី ចេញទៅសហភាពសូវៀតដើម្បីព្យាបាលជំងឺ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក