ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចមានគម្រោងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ ដែលនិងមានគម្រោងថ្មីៗជាច្រើនរវាងរដ្ឋាភិបាលចិន និងកម្ពុជាត្រូវបានអនុម័ត។
សម្ដេចបានថ្លែងថា៖ «ពេលនោះច្បាស់ណាស់ថានឹងមានគម្រោងថ្មីៗជាច្រើនទៀតក្នុងទស្សនកិច្ចនោះ រាប់ទាំងផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រំដែនវៀតណាម»។
សម្ដេចតេជោថ្លែងបែបនេះក្នុងពេលបើកការដ្ឋានសាងសង់ស្ពានភ្ជាប់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ៕