ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខែត្រជាក់សម្ដេចតេជោ រម្លឹកពីសម័យកាលដែលសម្ដេចរៀបអាពាហ៍ពិពាហ៍

ក្រចេះ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដើមសុន្ទុរកថារបស់សម្ដេចដោយបានរម្លឹកពីពេលដែលសម្ដេចបានរៀបអាពាហ៍ពិពាហ៍ក្នុងសម័យខ្មែរក្រហម ក្នុងខែដែលមេឃចុះត្រជាក់ដូចពេលនេះ។

ថ្លែងក្នុងពេលបើកការដ្ឋានសាងសង់ស្ពានភ្ជាប់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាបើធៀបនឹងការរៀបអាពាហ៍ពិពាហ៍បច្ចុប្បន្នសម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបចំអាពាហ៍ពិពាហ៍ហ៊ឹកហាក់ដូចបច្ចុប្បន្ននោះទេ។

សម្ដេចថា៖ «ពេលនោះការ១២គូ រកតែកន្លែងផ្សំដំណេកមិនបាន»

សម្ដេចតេជោ ហ៊ុន សែន បានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងសម័យខ្មែរក្រហម និងបានរក្សាក្ដីស្នេហ៍នេះរហូតដល់បច្ចុប្បន្ននិងរឹងមាំ។

ក្ដីស្នេហារវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូមួយដល់ពលរដ្ឋ ពីការស្រលាញ់ ការថែរក្សាគ្នា យកចិត្តទុកដាក់ឲ្យគ្នា និងការពារគ្នា។

ជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក