ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាដូឆ្នាំថ្មី! ក្រូអាត ផ្លាស់ទៅចាយលុយអឺរ៉ូជាផ្លូវការហើយ

ក្រូអាត៖ រដ្ឋាភិបាលក្រូអាត នៅថ្ងៃទី០១ ខែមករានេះ បានប្រកាសពីការផ្លាស់ប្តូរមកចាយលុយអឺរ៉ូជាផ្លូវការ និងការចូលរួមជាមួយគោលការណ៍ដែលគេហៅថា Europe's passport-free zone ដែលនេះជាជំហានដ៏ធំបំផុតចំនួន ២ ដែលក្រូអាតសម្រេចបាន បន្ទាប់ពីបានប្រកាសចូលជាសមាជិកសហភាពអឺរ៉ុប (EU) រយៈពេលជាងមួយទស្សវត្សកន្លងទៅ។

នាពាក់កណ្តាលអធ្រាតឆ្លងចូលឆ្នាំ២០២៣ ប្រជាជនក្រូអាតបានប្រកាសធ្វើការលាពីរូបិយបណ្ណចាស់របស់ខ្លួនគឺ Kuna និងបានក្លាយជាប្រទេសទី២០ នៃសមាជិក Eurozone ជាផ្លូវការ។

មិនត្រឹមតែប៉ុណ្ណោះ ក្រូអាតក៏បានក្លាយជាប្រទេសសមាជិកទី២៧ នៃតំបន់ Schengen ដែលប្រទេសជាសមាជិកទាំង ២៧ មានប្រជាជនប្រមាណ ៤០០លាននាក់ អាចធ្វើចេញចូលប្រទេសនានាជាសមាជិកដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ (Visa) និងលិខិតឆ្លងដែន (Passport)។

គួរបញ្ជាក់ថា ប្រធានសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen នឹងធ្វើដំណើរមកកាន់​ប្រទេសក្រូអាតនាថ្ងៃអាទិត្យនេះតែម្តង ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តសម្រាប់ក្រូអាត និងសហភាពអឺរ៉ុបផ្ទាល់។

ក្រុមអ្នកជំនាញផ្នែគសេដ្ឋកិច្ចបាននិយាយថា ការជ្រើសរើសយករូបិយបណ្ណអឺរ៉ូរបស់ក្រូអាតនាពេលនេះ នឹងជាខែលមួយអាចជួយការពារដល់សេដ្ឋកិច្ចរបស់ក្រូអាត ស្របពេលដែលអតិផរណាដែលកំពុងកើនឡើងនៅទូទាំងពិភពលោក ក្រោយពីបញ្ហាសង្គ្រាមនៅរុស្សី និងអ៊ុយក្រែនផ្ទុះឡើង។

ដោយឡែក ក្នុងមជ្ឈដ្ឋានប្រជាជនក្រូអាតវិញមានមតិចម្រុះចំពោះរឿងរ៉ាវនេះ ខណៈដែលពួកគេសាទរចំពោះការបើកទូលាយព្រំដែន ប៉ុន្តែក៏មានក្តីបារម្ភចំពោះការប្តូរមកប្រើប្រាស់រូបិយបណ្ណអឺរ៉ូនេះ ខណៈក្រុមអ្នកនយោបាយស្តាំនិយមលើកឡើងថា  វានឹងបានជាប្រយោជន៍ចំពោះតែប្រទេសធំៗដូចជា បារាំង ឬ អាល្លឺម៉ង់ ជាដើមប៉ុណ្ណោះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក