ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អូស្ត្រាលី តម្រូវឱ្យអ្នកដំណើរពីចិនបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ជាមុន

អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសនៅថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២៣នេះថា រាល់អ្នកដំណើរទាំងអស់ពីប្រទេសចិន ចូលមកកាន់ប្រទេសអូស្រ្តាលី នឹងតម្រូវឱ្យមានការបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩​ ជាមុនសិន ដែលគោលការណ៍នេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០៥ ខែមករានេះតទៅ។ វិធានការថ្មីមួយនេះជាការបញ្ជាក់ថា អូស្រ្តាលីគឺជាប្រទេសមួយទៀតដែលបានចូលរួមក្នុងការរឹតបន្តឹងចំពោះអ្នកដំណើរមកពីចិន ខណៈដែលចំនួនតួលេខអ្នកវិជ្ជមានកូវីដ-១៩ ក្នុងប្រទេសចិន ត្រូវបានគេជឿជាក់ថា មានការកើនឡើងខ្ពស់។

ដោយលើកឡើងពីកង្វះព័ត៌មានទាក់ទងនឹងវីរុសកូវីដ-១៩ ក៏៏ដូចជាព័ត៌មានទាក់ទងនឹងលទ្ធភាពនៃកម្លាយពូជថ្មីនៃមេរោគក្នុងប្រទេសចិន រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី លោក Mark Butler ថ្លែងថា រដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការតម្រូវដែលបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដែលតម្រូវឱ្យអ្នកដំណើរចូលមកកាន់អូស្រ្តាលីពីប្រទេសចិន ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ យ៉ាងច្រើនបំផុត ៤៨ម៉ោងមុនពេលហោះហើរ។

គួរបញ្ជាក់់ថា វិធានការនេះក៏រាប់បញ្ចូលនូវអ្ន្កកដំណើរមកពីតំបន់រដ្ឋបាលពិសេស ហុងកុង និង ម៉ាកាវ ផងដែរ។

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ បានអំពាវនាវជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាលចិន ចែករំលែកព័ត៌មានជាក់លាក់ និងស្ថានភាពជាក់ស្តែងជាប្រចាំអំពីស្ថានភាព COVID-19 នៅក្នុងប្រទេស ខណៈដែលអង្គការដ៏ធំទទួលបន្ទុកផ្នែកសុខភាពពិភពលោកមួយនេះ នៅតែបន្តវាយតម្លៃការកើនឡើងនៃការឆ្លងខ្ពស់ចុងក្រោយបង្អស់នៅក្នុងប្រទេសយក្សមួយនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក