លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អីយ៉ាស់! យីហោសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជារំលេចអត្ដសញ្ញាណប្រទេសទាំងពីរភ្ជាប់ជាមួយពាក្យ «មិត្តភាព»

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាបានផ្លាស់ប្ដូរឡូហ្គោថ្មីរបស់ខ្លួនដោយរំលេចនូវពណ៌ដែលជាអត្តសញ្ញាណទង់ជាតិប្រទេសទាំងពីររួមជាមួយនឹងពាក្យថា «មិត្តភាព»។

វាមិនមែនជារឿងដែលចៃដន្យទេដែលគេរកទទួលអាមេរិក លោក Patrick Murphy បានបង្ហោះនៅលើ Twitter របស់លោកនៅថ្ងៃនេះ។

លោក Murphy បានសរសេរថា៖ «ឆ្នាំថ្មីមកដល់ហើយ... និងស្លាកសញ្ញា America-Cambodia ("AmCam") ថ្មីរបស់យើងសម្រាប់ឆ្នាំ២០២៣ ដែលបង្ហាញពីចំណងមិត្តភាពដ៏យូរអង្វែងរបស់យើងជាមួយប្រជាជនចម្រុះនៃព្រះរាជាណាចក្រកម្ពុជា ពីពួកយើងទាំងអស់គ្នានៅស្ថានទូតអាមេរិកសួស្តីឆ្នាំថ្មី! #មិត្តភាព»។

ឆ្នាំ២០២៣ អាចជាឆ្នាំដែលកម្ពុជានិងអាមេរិកកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀតបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Murphy បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។

ការពិភាក្សាដ៏កម្រនេះគឺធ្វើឡើងនៅស្ថានទូតអាមេរិក នឹងត្រូវបានស្ថានទូតអាមេរិកឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ស្ថានទូតអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក-អាស៊ាន។

អាមេរិកក៏ស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ស្ថានទូតបានបញ្ចាក់ថា៖ «ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថាឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា»។

ទំនាក់ទំនងកម្ពុជា-អាមេរិក ចាប់ផ្ដើមនៅឆ្នាំ១៩៥០ ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសង្គ្រាមត្រជាក់។ ទំនាក់ទំនងនេះត្រូវបានគេមើលឃើញថាមានទាំងល្អនិងអាក្រក់ជាមួយគ្នាតាំងពីចាប់ផ្ដើម បន្ថែមលើនេះក្នុងពេលដែលកម្ពុជានិងប្រទេសចិនកាន់តែកៀក ភាពរកាំរកូសនៃទំនាក់ទំនងកម្ពុជា-អាមេរិកក៏ត្រូវបានមើលឃើញកាន់តែច្បាស់ថែមទៀត។ បើទោះជាយ៉ាងណាក្នុងឱកាសជួបជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ជាង២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកបានដើរដល់ចំណុចកំពូលក្នុងប្រវត្តិសាស្ត្រទាំងទំនាក់ទំនងការទូត និងពាណិជ្ជកម្ម។

សម្ដេចតេជោជឿថា បញ្ហាមួយចំនួនដែលកម្ពុជា-អាមេរិក បានយល់ច្រលំនឹងគ្នានឹងអាចធ្វើការស្រម្រុះសម្រួលជាមួយគ្នាតទៅទៀត។ សម្ដេចថា «កម្ពុជាចង់ជាមិត្តជាមួយប្រទេសទាំងអស់ក្នុងពិភពលោក រួមទាំងអាមេរិកផងដែរ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក