ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបង្កើនការឧបត្ថម្ភដល់មជ្ឈមណ្ឌលអាហ្វេស៊ីប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចបង្កើនការឧបត្ថម្ភដល់មជ្ឈមណ្ឌលអាហ្វេស៊ីបនៅថវិកាចំនួន ២០លានរៀលជារៀងរាល់ខែជាមួយនឹងការផ្គត់ផ្គង់លុយបម្រុង ៥ម៉ឺនដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។

ការសម្រេចនេះគឺធ្វើឡើងក្នុងពេលដែលសម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិតអញ្ជើញជួបជាមួយនឹងកុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

សម្ដេចតេជោ បានបញ្ជាក់ថាការឧបត្ថម្ភនេះគឺមិនមែនធ្វើឡើងតែមួយឆ្នាំ ឬក៏ពីរឆ្នាំទេគឺត្រូវធ្វើឡើងរហូត។

ក្នុងពេលបច្ចុប្បន្នសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់ការអាណិត ស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយឧបត្ថម្ភរថយន្តមួយគ្រឿង អង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១ ២០០គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ ១០លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់ ១០ម៉ឺនរៀល ក្នុងមួយខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក