ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចង់ធ្វើជាទីប្រឹក្សានៃសមាគមអ្នកនិពន្ធនិងផលិតភាពយន្តដើម្បីជួយដល់ការតែងនិពន្ធឬផលិតភាពយន្តបែបប្រវត្តិសាស្ត្រ

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាប្រសិនបើសម្ដេចមានពេលវេលាគ្រប់គ្រាន់សម្ដេចនឹងធ្វើជាទីប្រឹក្សានៃសមាគមអ្នកនិពន្ធនិងផលិតភាពយន្តដើម្បីជួយតម្រង់ទិសដល់ការតែងនិពន្ធឬផលិតភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងក្រុមការងារផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុងទីក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចអាចជួយដល់ការនិពន្ធនិងផលិតភាពយន្តបែបប្រវត្តិសាស្ត្រកម្ពុជាចាប់តាំងពីរដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបរមរតនកោដ្ឋ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូឆ្នាំ១៩៩៩ ដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង តាមនយោបាយឈ្នះ ឈ្នះ។

គួរឲ្យដឹងផងដែរថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនជំនាន់ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមពីឆ្នាំ១៩៥៥ ហើយក៏ជាសាក្សីរស់ដ៏សំខាន់បំផុតនៃដំណើរការសង្គ្តាម និងការចរចាសន្តិភាពរបស់កម្ពុជារហូតដល់កម្ពុជាបានទទួលឯករាជ្យ អធិបតេយ្យ និងមានការរួបរួមក្រោមរដ្ឋាភិបាលតែមួយដូចសព្វថ្ងៃ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក