ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្វាគមន៍ Cristiano Ronaldo មកកាន់ពិភពបាល់ទាត់អាស៊ី

អារ៉ាប៊ីសាអូឌីត៖ ក្លិបបាល់ទាត់ Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីតបានប្រកាសជាផ្លូវការនៅលើគេហទំព័រហ្វេសប៊ុក និង Twitter របស់ខ្លួនជាផ្លូវការ អំពីការនាំយកខ្សែប្រយុទ្ធប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo មកចូលរួមជាមួយក្លិបជាផ្លូវការ ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥។

សាមីកីឡាករ Ronaldo ផ្ទាល់ក៏បានបញ្ជាក់តាមរយរូបថតកាន់អាវក្លិប Al Nassr ជាមួយលេខ ៧ ជាការបង្ហាញពីការចូលរួមជាមួយក្លិបនេះក្នុងតម្លៃពលកម្ម ២០០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលជាតម្លៃប្រាក់នឿយហត់ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ Ronaldo បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ បានក្លាយជាកីឡាករដែលគ្មានក្លិបប្រកបអាជីពកាលពីខែមុន ក្រោយពេលដែលក្លិប Man Utd ប្រកាសផ្តាច់កុងត្រាក្រោយពីមានបញ្ហាចម្រូងចម្រាស់កើតឡើងបន្ទាប់ពីលោកបានកិច្ចសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន Piers Morgan។

យោងតាមប្រភពសារព័ត៌មានកីឡាអេស្ប៉ាញ តាមពិតទៅកិច្ចសន្យារបស់ Ronaldo ជាមួយ Al Nassr មានរយៈពេល ៧ឆ្នាំ ប៉ុន្តែ Ronaldo មានកាតព្វកិច្ចលេងត្រឹមតែ ២ឆ្នាំកន្លះសិនប៉ុណ្ណោះ នឹងនៅសល់ប៉ុន្មានគេនឹងក្លាយទៅជាទូតតំណាងក្លិប និងអាចជាតំណាងបាល់ទាត់អារ៉ាបប៊ីសាអូឌីតតែម្តង ខណៈប្រាក់ឈ្នួលនឹងមានការកើនឡើងបន្ថែម។ ក្នុងបេសកកម្មជាទូតតំណាងបាល់ទាត់អារ៉ាប៊ីសាអូឌីតនេះ នឹងជាការជួយដល់អារ៉ាប៊ីសាអូឌីតក្នុងកិច្ចសហការជាមួយអេហ្ស៊ីប និងក្រិច ក្នុងការដេញថ្លៃជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក