Breaking New: អភិបាលរងខេត្តកែបឈ្មោះ ភូ លិ ដែលឈ្លើយប្រើហិង្សាលើស្រ្ដីត្រូវនាយករដ្ឋមន្ត្រីដកចេញពីតំណែងហើយ
ភ្នំពេញ៖ អភិបាលរងខេត្តកែប ភូ លិ ត្រូវបាននាយករដ្ឋមន្ត្រីដកចេញពីតំណែងហើយបន្ទាប់ពីមានព័ត៌មានថាបានប្រើអំពើហិង្សាលើស្ត្រីម្នាក់ដោយគប់ដបស្រាបណ្តាលឱ្យរងរបួសត្រង់ក្បាលដេរជិត២០ថ្នេរ និងបានបៀតបៀនលើស្ត្រីម្នាក់ដែលមានគ្រួសាររួចហើយ។
ក្នុងអនុក្រឹត្យដែលចុះហត្ថលេខានិងបោះត្រាដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មុនឆ្លងចូលឆ្នាំថ្មីមួយថ្ងៃ លោក ភូ លិ ត្រូវបានដកដូចស្ពៃ ពីអភិបាលរងខេត្តកែប។
ការដកចេញពីដំណែងជាកាដូមុនឆ្លងឆ្នាំថ្មីនេះ គឺបន្ទាប់ពីលោក ភូ លិ ស្រវឹងស្រាប្រើអំពើហិង្សាលើស្ត្រីម្នាក់ដោយគប់ដបស្រាបណ្តាលឱ្យរងរបួសត្រង់ក្បាលដេរជិត២០ថ្នេរ និងបានបៀតបៀនលើស្ត្រីម្នាក់ដែលមានគ្រួសាររួចហើយ។ ដែលបានកើតឡើងក្នុងកម្មវិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មីរបស់លោក អ៊ិន សៅ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ឥឡូវនេះលោក ភូ លិ បានអស់តំណែងពីអភិបាលរងខេត្តកែបហើយ អ្វីដែលមហាជនចង់មើលបន្តគឺចំណាត់ការរបស់តុលាការលើបុគ្គលរូបនេះ។
ការដក ភូ លិ ចេញពីតំណែងនេះបានធ្វើឱ្យយើងនឹកឃើញទៅដល់អភិក្រមទាំង៥ របស់សម្ដេចតេជោដែលបានផ្ដាំផ្ញើទៅដល់មន្ត្រីគឺ ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់។ ហើយបើសិនមានសាច់ដែលស្អុយគឺវះកាត់បោះចោល៕