ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ករណីឆេះកាស៊ីណូនៅប៉ោយប៉ែត រកឃើញសាកសពចំនួន ២៦នាក់ដែលសុទ្ធតែជនជាតិបរទេស

បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ប្រតិបត្តិការរុករកជនរងគ្រោះដែលជាប់គាំងក្នុងអគារកាស៊ីណូដែលឆេះត្រូវបានបិទបញ្ចប់។ ក្នុងនោះរកឃើញអ្នកស្លាប់ចំនួន ២៦នាក់ ភាគច្រើនជាជនជាតិបរទេស និងអ្នករងរបួសចំនួន ៥៧នាក់។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់នៅក្នុងផេកហ្វេសប៊ុករបស់ខ្លួននាយប់ថ្ងៃទី៣០ ខែធ្នូ នេះថា ជនរងគ្រោះ និងអ្នករបួសក្នុងអគ្គិភ័យនោះ គឺសុទ្ធតែជាជនជាតិបរទេស ពោលពុំមានជនជាតិខ្មែរឡើយ។

បើតាមលោក អ៊ុំ រាត្រី ក្នុងចំណោមអ្នកស្លាប់ទាំង ២៦នាក់នោះ គឺមានជនជាតិថៃចំនួន ១៧នាក់ នេប៉ាល់ ១នាក់ ម៉ាឡេស៊ី ១នាក់ សង្ស័យជាជនជាតិចិន ១នាក់ និងមិនស្គាល់អត្តសញ្ញាណចំនួន ៦នាក់ទៀត (មិនមែនជាជនជាតិខ្មែរ)។ លោកបន្តថា ទំហំនៃការខូចខាតមិនទាន់វាយតម្លៃបាននៅឡើយទេ។

លោកគូសបញ្ជាក់ថា តាមការសន្និដ្ឋាន អគ្គិភ័យនេះកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី។ លោកបន្តថា ក្នុងប្រតិបត្តិការរុករកជនរងគ្រោះនោះ មានកងកម្លាំងកម្ពុជា និងថៃជាង ១ពាន់នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក