ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុន ប្រកាសតែងតាំងលោក Hajime Moriyasu ជាគ្រូបង្វឹក ៤ឆ្នាំទៀត

ជប៉ុន៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន លោក Hajime Moriyasu ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនរយៈពេល ៤ឆ្នាំបន្តទៀត ដែលមានន័យថាលោកនឹងត្រូវបន្តដឹកនាំជប៉ុនរហូតដល់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិចកូ។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន។

មែនទែនទៅ! ការប្រកាសបន្តតែងតាំងលោក Moriyasu ជាគ្រូបង្វឹកក្រុមជម្រើសជាតិបន្តទៀតនេះ មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងឡើយ ពោលគឺលោកស័ក្តិសមនឹងតំណែងនេះបន្ទាប់ពីលោកបានដឹកនាំជប៉ុន ឈ្នះក្រុមខ្លាំងៗដូចជាអាល្លឺម៉ង់ និងអេស្ប៉ាញជាដើម នឹងបានឆ្លងផុតវគ្គចែកពូល និងធ្លាក់ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយប្រកួតស្មើ១២០នាទីទល់នឹងក្រុមជើងឯករងក្រូអាត។ 

ក្រោយការប្រកាសតែងតាំងនេះ លោក Hajime Moriyasu បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំនឹងអាចក្លាយជាគ្រូបង្វឹកដំបូងគេដែលអាចដឹកនាំក្រុមជម្រើសជាតិជប៉ុន សម្រាប់ព្រឹត្តិការណ៍ World Cup ២ដងជាប់គ្នា។ ក្នុងសន្និសីទសារព័ត៌មាន លោក Moriyasu បានថ្លែងថា៖ "ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ខណៈពេលដែលខ្ញុំកំពុងព្យាយាមខ្លួនឯងសម្រាប់បេសកកម្មដ៏លំបាកនៅខាងមុខ និងទម្ងន់នៃការទទួលខុសត្រូវដែលមកជាមួយការងារ។ ខ្ញុំ​ចង់​យក​ទទួលយកការប្រកួតប្រជែងមួយ​ដោយ​មាន​ការជឿជាក់ថា​គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួចឡើយ​សម្រាប់ជប៉ុន។"

គួរបញ្ជាក់ថា លោក Hajime Moriyasu ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនកាលពីខែកក្កដា ឆ្នាំ២០១៨ ក្រោយការលាលែងពីតំណែងរបស់លោក Akira Nishino។ លោកធ្លាប់បានដឹកនាំក្រុមជម្រើសជាតិជប៉ុនឡើងដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ AFC Asian Cup ២០១៩ ដោយបានត្រឹមជើងឯករងក្រោយចាញ់ក្រុមជម្រើសជាតិកាតា ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក