លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អាជ្ញាធរប្រេស៊ីល ឃាត់ខ្លួនមនុស្ស ៤នាក់ទាក់ទងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ

ប្រេស៊ីល៖ ប៉ូលិសប្រេស៊ីលបានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៤នាក់ត្រូវបានចាប់ខ្លួន និងបានធ្វើប្រតិបត្តិការវាយឆ្មក់បង្រ្កាបទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែធ្នូ ក្នុងការស៊ើបអង្កេតលើការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលត្រូវបានចោទប្រកាន់ ក្នុងអំឡុងពេលកុប្បកម្មដោយអ្នកគាំទ្រប្រធានាធិបតីចាញ់ឆ្នោតលោក Jair Bolsonaro។

អាជ្ញាធរប្រេស៊ីល ដឹកនាំកម្លាំងដោយតុលាការកំពូលបានធ្វើការបង្ក្រាបទៅលើក្រុមអ្នកគាំទ្រយ៉ាងងប់ងល់ទៅលើលោកប្រធានាធិបតី Bolsonaro និងបានប្តេជ្ញាបដិសេធមិនទទួលស្គាល់ជ័យជម្នះលើការបោះឆ្នោតរបស់លោកប្រធានាធិបតីថ្មី Luiz Inacio Lula da Silva ហើយពួកគេបានអំពាវនាវឱ្យមានការធ្វើរដ្ឋប្រហារយោធា។

ប្រតិបត្តិការបង្ក្រាបនះបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនឈានដល់ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី Luiz Inacio Lula da Silva ដែលគ្រោងធ្វើឡើងនាថ្ងៃអាទិត្យនេះ ហើយក្រោយមិនដល់មួយសប្តាហផងបន្ទាប់ពីប៉ូលិសក្រុងប្រេស៊ីលឡា បានបញ្ជាក់ថាពួកគេបានបង្ក្រាបក្រុមអ្នកគាំទ្រលោក Bolsonaro ដែលមានគំរោងបំផ្ទុះគ្រាប់បែក។

គួរឱ្យដឹងថា បាតុកម្មបានផ្ទុះឡើងតាំងពីថ្ងៃទី១២ ខែធ្នូមកម្ល៉េះ ក្រោយពេលដែលលោក Luiz Inacio Lula da Silva បានប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក។ ក្រុមប៉ូលិសបានបញ្ជាក់ថា ប៉ូលិសទទួលបានដីកាបង្គាប់ចំនួន ៣២ ដើម្បីស្វែងរក និងចាប់ខ្លួននៅទូទាំង ៨រដ្ឋដែលចេញដោយតុលាការកំពូល។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អាជ្ញាធរបានឱ្យដឹងថា អ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានតុលាការចោទប្រកន់ពីបទល្មើសជាច្រើនរួមមាន ការបង្កការខូចខាត សមាគមឧក្រិដ្ឋកម្ម ការបំពានដោយហិង្សាលើច្បាប់របស់ជាតិ និងការចោទប្រកាន់ពីបទប៉ុនប៉ងរដ្ឋប្រហារ ដែលបូកបញ្ចូលនូវទោសពិន័យអ្នកដែលត្រូវបានចាប់ខ្លួនអាចប្រឈមនឹងការជាប់ពន្ធនាគារហូតដល់ ៣៤ឆ្នាំ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក