ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ថ្ងៃចន្ទដើមសប្តាហ៍នេះ លីគកំពូលកម្ពុជាមានការប្រកួតមួយគូនៅខេត្តសៀមរាប!

សៀមរាប៖ លីគកំពូលកម្ពុជាសប្តាហ៍ទី០៧ គ្រោងរៀបចំនៅចុងសប្តាហ៍កន្លងទៅ បានប្រកាសពន្យារពេលការប្រកួតចំនួន ២នៅថ្ងៃអាទិត្យកន្លងទៅ ពោលគឺជំនួបរវាងនគរបាលជាតិ ជួបជាមួយក្រុមភ្នំពេញក្រោន និងមួយគូទៀតរវាងក្រុមបាល់ទាត់អង្គរថាយហ្គើរ ជួបជាមួយអគ្គិសនីកម្ពុជា។

ដំបូងឡើយ ការប្រកួតរវាងអង្គរថាយហ្គើរជាមួយអគ្គិសនី គ្រោងលេងនៅថ្ងៃទី១១ ខែកក្កដាម្សិលមិញនេះ ប៉ុន្តែយ៉ាងណាមិញ បើតាមប្រភពពី CNCC បានបញ្ជាក់ថា ការប្រកួត(សប្តាហ៍ទី៧)  រវាងក្លិបបាល់ទាត់អង្ករថាយហ្គឺរ និងអគ្គីសនីកម្ពុជា ត្រូវរំកិលថ្ងៃប្រកួតពីថ្ងៃទី១១ ទៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយមូលហេតុ ការធ្វើតេស្តលើកទី១ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ក្លិបអគ្គីសនីកម្ពុជា រកឃើញកីឡាករ ១នាក់ មានវិជ្ជមានកូវីដ-១៩ ដូច្នេះមន្ត្រី និងកីឡាករដ៏ទៃទៀតដែលអវិជ្ជមាន ត្រូវរង់ចាំការធ្វើតេស្តលើកទី២ ក្រោយ៤៨ ឬ៧២ម៉ោង។ ដោយឡែក សម្រាប់ការធ្វើតេស្តលើកទី២ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ មន្ត្រី និងកីឡាករទាំងអស់មានលទ្ធផលអវិជ្ជមាន។ ដូច្នេះការប្រកួតរវាងក្លិបអង្គរថាយហ្គឺរ និងអគ្គីសនីកម្ពុជា នឹងត្រូវប្រកួតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះវិញ។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតរវាងអង្គរថាយហ្គើរ ជាមួយក្លិបអគ្គិសនីកម្ពុជា នឹងធ្វើឡើងងនៅកីឡដ្ឋាន អេស អ យូ ខេត្តសៀមរាប និងមានការផ្សាយផ្ទាល់លើផេកផ្លូវការសារព័ត៌មានកម្ពុជាថ្មី ដេលី។

ដោយឡែក សម្រាប់ថ្ងៃអាទិត្យម្សិលមិញនេះជំនួបរវាងនគរបាលជាតិ និងភ្នំពេញក្រោន ត្រូវប្រកាសលើកពេលទៅថ្ងៃក្រោយ បន្ទាប់ពីសមាជិកម្នាក់របស់ក្លិបនគរបាលជាតិទទួលបានលទ្ធផលតេស្តវិជ្ជមាន ហើយនៅពេលនេះកីឡាករ និងមន្ត្រីក្លិបនេះកំពុងតាមដាន និងយកសំណាកជាលើកទី២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក