ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលរងខេត្តកែបម្នាក់ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ

កែប៖ អភិបាលរងខេត្តកែប លោក ភូ លិ ស្រវឹងស្រាដែលត្រូវបានរងការចោទប្រកាន់ពីការប្រើអំពើហិង្សាលើស្ត្រីម្នាក់ដោយគប់ដបស្រាបណ្តាលឱ្យរងរបួសត្រង់ក្បាលដេរជិត២០ថ្នេរ និងបានបៀតបៀនលើស្ត្រីម្នាក់ដែលមានគ្រួសាររួចហើយ។ ករណីនេះបានកើតឡើងក្នុងកម្មវិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មីរបស់លោក អ៊ិន សៅ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

សាច់ញាតិជនរងគ្រោះបានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា អភិបាលរងខេត្តកែប លោក ភូ លិ បានផឹកស្រាស្រវឹង រួចបានដើរមកតុជនរងគ្រោះ ហើយបានបៀតបៀនលើស្ត្រីម្នាក់ដែលជាប្រពន្ធគេ។ ខណៈពេលនោះនាងប្រាប់ទៅអភិបាលរងខេត្តកែបនោះថា៖«លោកធ្វើអ៊ីចឹងមិនត្រឹមត្រូវទេ ខ្ញុំមានប្តីរួចហើយ»

បន្ទាប់មកលោកអភិបាលរងខេត្តកែបរូបនោះបានដើរចេញទៅតុខ្លួនវិញបានមួយភ្លែតក៏ស្រាប់តែដើរត្រឡប់មកតុជនរងគ្រោះម្តងទៀត។ ដោយមានការភ័យខ្លាចជនរងគ្រោះទាំងពីរបានដើរចេញពីតុបម្រុងទៅផ្ទះ ស្រាប់តែអភិបាលរងខេត្តកែប ភូ លិ បានយកកែវស្រាគប់សំដៅជនរងគ្រោះបណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ ដែលត្រូវបានសាច់ញាតិជនរងគ្រោះជញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបានដេររបួសជិត២០ថ្នេរ។

ជុំវិញករណីនេះព្រះរាជអាជ្ញានៃអយ្យការអមសាលដំបូងខេត្តកែប លោក ខាន់ សុផល បានបញ្ជាក់ប្រាប់ EAC News ថាពិតជាមានករណីប្រើប្រាស់អំពើហិង្សាបង្កដោយអភិបាលរងខេត្តកែបឈ្មោះ ភូ លិ មែន ហើយមន្ត្រីនគរបាលយុត្តិធម៌កំពុងតែមានចំណាត់ការផ្លូវច្បាប់។

មកដល់រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ គេនៅមិនទាន់ឃើញចំណាត់ការលើអភិបាលរងខេត្តកែបរូបនេះនៅឡើយទេ។

ជនរងគ្រោះទាំងពីរបានស្នើឱ្យដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ជួយរកយុត្តិធម៌ដល់ពួកគាត់ និងចាត់វិធានការលើបុគ្គលអភិបាលរងខេត្តកែប ភូ លិ ទៅតាមច្បាប់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក