រ៉ូម៉ានី៖ Internet influencer លោក Andrew Tate ត្រូវបានឃុំខ្លួននៅក្នុងប្រទេសរូម៉ានី ដែលជាផ្នែកមួយនៃការស៊ើបអង្កេតការជួញដូរមនុស្ស និងការរំលោភសេពសន្ធវៈ។
លោក Tate ដែលត្រូវបានឃុំខ្លួនជាមួយប្អូនប្រុសរបស់លោក Tristan កក្រោយពីប៉ូលិសបានឡោមព័ទ្ធផ្ទះរបស លោក ក្នុង រដ្ឋធានី Bucharest។
យោងតាមការចុះផ្សយរបស់រ៉យទ័របានដក់ស្រង់សំដីរបស់មេធាវីបងប្អូនទាំងពីរថាពួកគេពិតជាត្រូវបានឃុំខ្លួនមែន។
អតីតកីឡាករប្រដាល់សេរីរូបនេះទទួលបានភាពល្បីល្បាញក្នុងឆ្នាំ២០១៦ នៅពេលដែលគាត់ត្រូវបានដកចេញពីកម្មវិធីទូរទស្សន៍ Big Brother របស់ចក្រភពអង់គ្លេស ដោយសារវីដេអូដែលបង្ហាញឱ្យឃើញគាត់វាយប្រហារនារីម្នាក់។
គាត់បានបន្តទទួលបានភាពល្បីល្បាញតាមបប្រព័ន្ធអ៊ីនធឺណិតក្រោយពី Twitter ដកគាត់ចេញបន្ទាប់ពីគាត់និយាយថាស្ត្រីគួរតែទទួលខុសត្រូវចំពោះការរំលោភផ្លូវភេទ។ តែត្រូវបានបើកឲ្យគាត់វិញក្រោយពី Elon Musk កាន់កាប់ Twitter។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សំដីព្រះរាជអាជ្ញាបាននិយាយថា៖ «ជនសង្ស័យហាក់ដូចជាបានបង្កើតក្រុមឧក្រិដ្ឋកម្មមួយដែលមានគោលបំណងជ្រើសរើស ជួលផ្ទះ និងកេងប្រវ័ញ្ចស្ត្រី ដោយបង្ខំពួកគេឱ្យបង្កើតមាតិកាអាសអាភាស ដែលចង់ឱ្យគេឃើញនៅលើគេហទំព័រដើម្បីទទួលបានប្រាក់ចំណេញ»។
បងប្អូនទាំងពីរនាក់ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតចាប់តាំងពីខែមេសា ជាមួយនឹងជនជាតិរ៉ូម៉ានី ពីរនាក់។
វីដេអូដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គមហាក់បង្ហាញលោក Tate និងប្អូនប្រុសរបស់លោកត្រូវបានគេនាំចេញពីផ្ទះវីឡាប្រណីត។
នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម និងអំពើភេរវកម្មរបស់ប្រទេសរូម៉ានី (DIICOT) បានចេញសេចក្តីថ្លែងការណ៍មួយ ប៉ុន្តែមិនបានបញ្ចេញឈ្មោះបងប្អូន Tate ដោយបញ្ជាក់ថា ពលរដ្ឋអង់គ្លេសពីរនាក់ និងពលរដ្ឋរ៉ូម៉ានីពីរនាក់ ត្រូវបានសង្ស័យថាជាផ្នែកមួយនៃក្រុមឧក្រិដ្ឋជនដែលផ្តោតលើការជួញដូរមនុស្ស។
វាក៏បានបញ្ចេញវីដេអូនៃការវាយឆ្មក់ ដោយបង្ហាញកាំភ្លើង កាំបិត និងលុយដាក់តាំងក្នុងបន្ទប់មួយ។
លោក Tate បានផ្លាស់ទៅប្រទេស Romania កាលពីប្រាំឆ្នាំមុន។
មុនពេលទទួលបានភាពល្បីល្បាញទូទាំងពិភពលោក លោក Tate ដែលជាជនជាតិអង់គ្លេសដែលកើតនៅសហរដ្ឋអាមេរិក បានធ្វើជាអ្នកប្រដាល់សេរី និងឈ្នះជើងឯកពិភពលោក។
ក្នុងឆ្នាំ២០១៦ គាត់បានចូលក្នុងកម្មវិធី Big Brother ប៉ុន្តែភ្លាមៗនោះត្រូវបានដកចេញបន្ទាប់ពីវីដេអូមួយត្រូវបានផ្សព្វផ្សាយដែលបង្ហាញថាគាត់វាយស្ត្រីដោយខ្សែក្រវ៉ាត់។
នៅពេលដែលគេបណ្ដេញចេញពីកម្មវិធីលោកTate បាននិយាយថា វីដេអូនេះត្រូវបានគេកែសម្រួលដោយហៅវាថាជា"ការកុហកទាំងស្រុងដែលព្យាយាមធ្វើឱ្យខ្ញុំមើលទៅ អាក្រក់"។
គាត់បានបន្តទទួលបានភាពល្បីល្បាញតាមប្រព័ន្ធអ៊ីនធឺណិតបន្ទាប់ពី Twitter បានដកគាត់ដោយនិយាយថាស្ត្រីគួរតែទទួលខុសត្រូវចំពោះការរំលោភផ្លូវភេទ។
លោក Tate ត្រូវបានហាមប្រាមពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដូចជា YouTube, Facebook និង Instagram ដោយ TikTok ក៏ដកគាត់ចេញដែរ។
កាលពីថ្ងៃពុធ លោកTate បានជាប់ពាក់ព័ន្ធនឹងសង្គ្រាមពាក្យសម្ដីនៅលើ Twitter ជាមួយសកម្មជនអាកាសធាតុ Greta Thunberg៕