លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អ្នកទោសជាង២០០នាក់ ត្រូវបានស្នើសុំលើកលែងនិងបន្ថយទោស ក្នុងឱកាសទិវាជ័យជំនះ៧មករា

ភ្នំពេញ៖ ទណ្ឌិតចំនួន ២៨៣នាក់ ក្នុងនោះស្រី ២៧នាក់ ត្រូវបានក្រសួងយុត្តិធម៌ លើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៣ ខាងមុខ។

តាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានឱ្យដឹងថាក្នុងឱកាសទិវាជ័យជនះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើដល់នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣នាក់ ក្នុងនោះស្រី ២៧នាក់។

ការស្នើសុំការលើកលែងទោសនោះរួមមាន បន្ថយទោស៣ខែ ចំនួន ២១៥នាក់ (ស្រី ១៧នាក់) បន្ថយទោស ៦ខែ ចំនួន ៥៤នាក់ (ស្រី ៩នាក់) និងបន្ថយទោស ៩ខែ ចំនួន ១១នាក់ ព្រមទាំងការបន្ថយទោស ១២ខែ ចំនួន២នាក់ ក្នុងនោះដែរក៏ស្នើលើកលែងទោស ចំនួន ១នាក់ (ស្រី ១នាក់) ។

គួរបញ្ជាក់ឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០២១ មកកម្ពុជាកំណត់ការបន្ធូរបន្ថយ និងការលើកលែងទោសចំពោះទណ្ឌិតត្រូវកំណត់អាចស្នើសុំ ៥ដង ក្នុងមួយឆ្នាំ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ធំៗ ដូចជា ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (២) ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក