ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអាមេរិក បង្ហោះសារមរណទុក្ខចំពោះមរណភាពសស្តេចបាល់ទាត់ Pele

អាមេរិក៖ Pele ជាវីរបុរសបាល់ទាត់ប្រេស៊ីលដែលល្បីរន្ទឺទូទាំងពិភពលោកក្នុងសម័យបាល់ទាត់ទំនើបបានទទួលមរណភាពហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ ក្នុងវ័យ៨២ឆ្នាំ ដោយសារជម្ងឺមហារីកមហារីកពោះវៀន។ មរណភាពរបស់លោក បណ្តាលឱ្យមានការសោកស្តាយជាខ្លាំងពីសំណាក់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក។

ក្នុងនោះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានបង្ហោះសារភ្ជាប់ជាមួយរូបភាពមួយសន្លឹករវាងលោក ជាមួយនឹងលោក Pele ជាមួយសារដែលមានអត្ថន័យថា៖ "មុនសម័យកាល Messi Ronaldo ឬ Beckham នោះគឺមានវត្តមានរបស់ Pele។ ក្នុងឆ្នាំ១៩៥៨ គាត់បានឈ្នះពានរង្វាន់ World Cup លើកដំបូងរបស់ខ្លួនសម្រាប់ប្រេស៊ីល នៅវ័យត្រឹម១៧ឆ្នាំ ដែលជាអ្នកឈ្នះពាន World Cup ក្មេងជាងគេបំផុត(ក្នុងប្រវត្តិសាស្រ្ត)។ គាត់បានបន្តឈ្នះពានរង្វាន់ World Cup ចំនួន ២ផ្សេងទៀតសម្រាប់ប្រេស៊ីលនៅឆ្នាំ ១៩៦២ និងឆ្នាំ១៩៧០ ដែលធ្វើឱ្យលោកក្លាយជាកីឡាករតែម្នាក់គត់ដែលឈ្នះពាន World Cup ៣ដងគិតមកទល់បច្ចុប្បន្ននេះ។ គ្មានអ្វីផ្សេងដែលនាំឱ្យពិភពលោកមានសាមគ្គីជាងព្រឹត្តិការណ៍កីឡានោះទេ។ ការរះឡើងរបស់ Pele ជាមួយតំណាលរឿងព្រេងក្នុងអាជីពជាកីឡាករបាល់ទាត់របស់លោក ជាការបង្ហាញឱ្យយើងដឹងថាអ្វីៗអាចទៅរួច។ ថ្ងៃនេះ! ភរិយា និងខ្ញុំ នឹងនៅក្បែរជាមួយគ្រួសាររបស់ Pele និងអ្នកដែលស្រលាញ់គាំទ្រលោកទាំងអស់"។

គួរបញ្ជាក់ថា លោក Pele មានឈ្មោះពេញ Edson Arantes do Nascimento កើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៤០​។ លោកចាប់ផ្តើមចូលលេងបាល់ទាត់ដំបូងនៅវ័យ ១៥ឆ្នាំជាមួយក្លិប Santos និងបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅវ័យ ១៦ឆ្នាំ។ ក្នុងអាជីពរបស់លោក លោកលេងឱ្យក្លិបចំនួន ២ ប៉ុណ្ណោះគឺក្លិបបាល់ទាត់ Santos របស់ប្រេស៊ីល និងក្លិបបាល់ទាត់អាមេរិក  New York Cosmos។ សម្រាប់ជម្រើសជាតិប្រេស៊ីល សមិទ្ធិផលធំបំផុតរបស់លោកគឺការឈ្នះជើងឯកពិភពលោក FIFA World Cup បាន ៣ដង គឺនៅឆ្នាំ១៩៥៨ នៅប្រទេសស៊ុយអែដ លើកទី២នៅឆ្នាំ ១៩៦២​ នៅប្រទេសឈីលី និងលើកទី៣ នៅឆ្នាំ១៩៧០ នៅប្រទេសម៉ិចស៊ិចកូ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក