ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Update៖ ចំនួនអ្នកស្លាប់ក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតកើនឡើងដល់ ២៥នាក់ ភាគច្រើនជាជនជាតិថៃ

បន្ទាយមានជ័យ៖ គិតត្រឹមម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូនៅទីក្រុងប៉ោយប៉ែតកើនឡើងចំនួន ២៥នាក់ ខណៈកងកម្លាំងចម្រុះកម្ពុជា-ថៃ កំពុងបន្តប្រតិបត្តិរុករកសាកសព និងអ្នករងរបួសដែលជាប់គាំងក្នុងអគារ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា សាកសពទាំង ២៥រូបនោះ គឺភាគច្រើនជាជនជាតិថៃ។ ជាមួយគ្នានោះមានអ្នករងរបួសចំនួន ៨០នាក់ ដោយ ៥៥នាក់រងរបួសធ្ងន់ ដឹកទៅសង្រ្គោះបន្ទាន់នៅថៃចំនួន ៥៣នាក់ និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប៉ោយប៉ែតចំនួន ៥នាក់។

លោកបន្តថា ការរុករកសាកសពនៅថ្ងៃទី២៩ ខែធ្នូ មិ្សលមិញនេះ អាជ្ញាធរបានរកឃើញសាកសពចំនួន ១១នាក់ ក្នុងនោះមានជនជាតិថៃ ៩នាក់ ជនជាតិចិន ១នាក់ ជនជាតិនេប៉ាល់ ១នាក់ ហើយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កងកម្លាំងចម្រុះបានរុករកបន្តរកឃើញ ១៤នាក់ហើយស្លាប់នៅមន្ទីពេទ្យថៃ ១នាក់។

លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា អគ្គិភ័យនេះបានរលត់ ១០០ភាគរយហើយ ប៉ុន្តែកម្លាំងចម្រុះមានអង្គភាពគ្រោះមន្តរាយ៧១១ កងពលតូចលេខ៧០ សហការជាមួយក្រុមសង្គ្រោះភាគីថៃជិត ១០០នាក់ កំពុងរុករកជាបន្ត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក