ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដូសទី៥ និងដូសទី៦ ជូនកុមារ និងមន្ត្រីរាជការនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងដូសទី៥ សម្រាប់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ព្រមទាំងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងដូសទី៥ សម្រាប់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ព្រមទាំងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ។

សារសំឡេងពិសេសទាំងយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២២ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបរទេសនិងបារម្ភអំពីការឆ្លងរាលដាលនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជាស្របពេលដែលប្រជាជនកម្ពុជាមួយចំនួនពុំបានទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញគ្រប់គ្រាន់ ដូចនេះសម្ដេចតេជោបានបញ្ជាឲ្យចាក់វ៉ាក់សាំងដូសជំរុញទី៤ ដល់កុមារដែលមានអាយុពី ៣ឆ្នាំដល់ ៥ឆ្នាំ និងដូសជំរុញទី៥ ពីរកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ និងវ៉ាក់សាំងដូសទី៦ ដល់មន្ត្រីជួរមុខនិងប្រជាជនទូទៅ។

ជាមួយគ្នានេះសម្តេចបានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅគឺត្រូវតែមានការចាក់វ៉ាក់សាំងជាប្រចាំក្នុងរយៈពេល ៦ខែម្ដង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក