ភ្នំពេញ៖ នៅថ្ងៃទី៣០ ធ្នូ ២០២២នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១១នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ធ្នូ ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៥៧៨នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៤២៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧៥៥ករណី(ជាប្រភេទអូមីក្រុង) ៕