ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ ការប្រមូលចំណូលពន្ធដារ និងពន្ធគយឆ្នាំនេះលើសពីផែនការជាង ២៥ភាគរយ

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំ២០២២ នេះការប្រមូលចំណូលពន្ធដារ និងគយ បានចំនួនជាង៦ពាន់លានដុល្លារ ពោលគឺលើសពីផែនការជាង ២៥ភាគរយ។

សម្តេចតេជោបានបញ្ជាក់ថា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៣ ៤៣៧លានដុល្លារ ស្មើនឹង ១២១,៩៣ភាគរយ។ ចំណែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបាន ២ ៦៧០លានដុល្លារ ស្មើនឹង ១០៤,១៥ភាគរយ។

ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺ ផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងដូច្នេះថា៖ «នេះមិនទាន់គិតពីចំណូលមិនមែនសារពើពន្ធដែលឆ្នាំនេះជឿថាវាកើន។ ពីព្រោះគ្រាន់តែភ្ញៀវទេសចរ ២លាននាក់ យើងនឹងមានប្រាក់ ៦០លានដុល្លារ»

សម្តេចតេជោបានគូសបញ្ជាក់ថា ចំណូលពន្ធដារ និងពន្ធគយដែលរាជរដ្ឋាភិបាលសម្រេចបាន គឺសម្រាប់ផ្តល់ឱកាសឱ្យរដ្ឋាភិបាលអាចវិនិយោគលើផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងទៅលើថវិកាបដិភាគនៃគម្រោងដែលបរទេសជួយមកកម្ពុជា។

នាយករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តគាំទ្រផ្នែកប្រមូលពន្ធដារ និងពន្ធគយប្រកបដោយប្រសិទ្ធភាព។

គូសបញ្ជាក់ថាក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២ ២៩៤លានដុល្លារ ដែលស្មើនឹង ៩៧,១ភាគរយនៃផែនការ ខណៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២ ២៤៣លានដុល្លារលើសផែនការ ២៤,០២ភាគរយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក